ប្រែសម្រួលៈវាសនា/កាប៊ុល៖ការផ្ទុះគ្រាប់បែកបង្កប់ក្នុងរថយន្តដ៏ខ្លាំងមួយបានសម្លាប់មនុស្សយ៉ាងតិច២៧នាក់និងរបួសរាប់សិបនាក់ទៀតនៅក្នុងខេត្តឡូហ្កា នៅអាហ្វហ្គានីស្ថានខាងកើតកាលពីល្ងាចថ្ងៃសុក្រទី៣០មេសា។សិស្សសាលាស្ថិតចំណោមអ្នកស្លាប់និងរងរបួសក្នុងការផ្ទុះ។
អ្នកនាំពាក្យខេត្តបាននិយាយថារថយន្តផ្ទុករំសេវបានផ្ទុះនៅក្នុងទីរួមខេត្តឡូហ្កានៅជិតផ្ទះអតីតប្រធានក្រុមប្រឹក្សាខេត្តដែលបច្ចុប្បន្នជាផ្ទះសំណាក់។
លោកបាននិយាយថា ក្នុងចំណោមអ្នកស្លាប់និងរបួសរួមមានសិស្ស និងសមាជិកកងជីវពលដែលស្នាក់នៅក្នុងផ្ទះសំណាក់នេះ។
វានៅមិនទាន់ដឹងថាតើនរណានៅពីក្រោយការបំផ្ទុះគ្រាប់នេះ ។
សូមបញ្ជាក់ថា អំពើហិង្សានៅអាហ្វហ្គានីស្ថានបានកើនឡើងនៅប៉ុន្មានសប្តាហ៍មកនេះ ក្រោយពីប្រធានាធិបតីអាម៉េរិកបានប្រកាសដកកងទ័ពអាម៉េរិកនៅយ៉ាងយូរត្រឹមថ្ងៃ១១កញ្ញាដើម្បីបបញ្ចប់វត្តមានយោធាបរទេសអស់២ទសវត្សរ៍នៅទីនោះ។
ការសំរេចចិត្តនេះបានធ្វើអោយផ្ទុះកំហឹងក្នុងចំណោមពួកបះបោរតាលីបង់ដែលបានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលរបស់លោកដូណាល់ ត្រាំដែលបានកំណត់អោយទាហានអាម៉េរិកដកចេញពីអាហ្វហ្គានីស្ថាននៅយ៉ាងយូរត្រឹមថ្ងៃ០១ ខែឧសភា៕
រដ្ឋមន្ត្រីមហាផ្ទៃបាននិយាយថា មនុស្ស២១នាក់បានស្លាប់និង៩១នាក់រងរបួសក្នុងការផ្ទុះកាលពីថ្ងៃសុក្រ