Home ព័ត៌មានជាតិ សង្គម ចាបព្រៃ​វែង ស...

ចាបព្រៃ​វែង ស្ថិតនៅក្នុង​ប្រភេទ​សត្វ ជិត​ផុត​ពូជ ត្រូវបាន​គេ​រកឃើញ កាន់តែច្រើន នៅ​តំបន់​ការពារ ទេសភាព បឹង​ព្រែក​ល្ពៅ​

ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ ចាបព្រៃ​វែង ស្ថិតក្នុង​បញ្ជី​ក្រហម របស់​អង្គការ (IUCN) ជិត​ផុត​ពូជ​បំផុត នៅលើ​ពិភពលោក ត្រូវបាន​គេ​ប្រទះឃើញ មាន​វត្តមាន​កាន់តែ ច្រើនឡើង ក្នុង​តំបន់ការពារទេសភាព បឹង​ព្រែក​ល្ពៅ នៃ​ភូមិសាស្ត្រ​ខេត្តតាកែវ​។​

​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​ក្រសួងបរិស្ថាន បានឱ្យដឹងថា សត្វ​ចាបព្រៃ កាលពី មុន​មកនេះ គេ​បាន​ប្រទះឃើញ នៅ​តំបន់ការពារទេសភាព បឹង​ព្រែក​ល្ពៅ ប្រមាណ​ជា ១០ ក្បាល រហូតមកដល់​បច្ចុប្បន្ន ចំនួន​ចាបព្រៃ​វែង មានការ​កើនឡើង​រហូត​ដល់ រាប់រយ​ក្បាល​។​

​គួរ​បញ្ជាក់ថា ចាបព្រៃ​វែង ជា​សត្វ​រស់នៅ​ជា​ហ្វូង កម្ពស់ ១៥ ស​.​ម​។ សត្វ​ប្រភេទ​នេះ បើជា​ឈ្មោល ក្នុង​រដូវ​បន្ត​ពូជ មានមុខ និង​បំពង់ ក ពណ៌​ខ្មៅ ផ្នែក​ពោះ​ពណ៌​លឿង វ័ណ្ឌ​ទ្រូង​ត្នោត និង​មាន​ឆ្នូត​ស្លាប ស នៅ​ដើម​ស្លាប​។ ចំណែក​សត្វ​ឈ្មោល​រដូវ​មិន បន្ត​ពូជ​វិញ មាន​បំពង់ក និង​ផ្នែក​ពោះ ពណ៌​លឿងទុំ និង​មាន​វ័ណ្ឌ​ទ្រូង ពណ៌​ត្នោត មាន​ឆ្នូត​ស្លាប ស​។ ដោយឡែក ញី​មាន​លក្ខណៈ​ស្រដៀង​ឈ្មោល គឺ​នៅ​រដូវ​មិន​បន្ត​ពូជ ប៉ុន្តែ​គ្មាន​វ័ណ្ឌ​ទ្រូង​ត្នោត​ទេ ផ្នែក​ពោះ​ពណ៌​លឿងខ្ចី និង​ផ្នែក​ខ្នង​ព៌​ណ​ត្នោត​ខ្ចី​។

​សម្រាប់​ទីជម្រក​របស់​សត្វ​ប្រភេទ​នេះ គឺ​ច្រើន​រស់នៅ វាលស្មៅ គម្ពោត​ព្រៃ​(​ដើម​ត្រែង​) តំបន់​វាលលំហរ តំបន់កសិកម្ម និង​ជាទូទៅ វា​ច្រើន​រស់នៅ​ក្បែរ​មាត់ទឹក​។ សត្វ​ចាប ព្រៃវែង ជា​ប្រភេទ​សត្វ ហើរ​ឆ្លងកាត់ និង​បន្លាស់​ទីកន្លែង​ស្នាក់នៅ នា​រដូវ​មិន​បន្ត​ពូជ​។​

​សូមបញ្ជាក់ថា ចាបព្រៃ​វែង មិនមែនជា​ចាប​ធម្មតា​នោះទេ គឺ​គេ​ចាត់ទុកជា​សត្វ ស្ថិតក្នុង​បញ្ជី​ក្រហម (IUCN) ជិត​ផុត​ពូជ​បំផុត នៅលើ​ពិភពលោក បាន​ហោះហើរ យ៉ាង​វែងឆ្ងាយ ពី​តំបន់​ស៊ី​ប៊ី​រី ក្នុងប្រទេស​រុស្សី មកកាន់​ប្រទេស​មួយចំនួន នៅ​អាស៊ី ដូចជា ប្រទេស​កម្ពុជា ថៃ មី​យ៉ាន់​មា ជាដើម ហើយ​រដូវ​បន្ត​ពូជ ពួកវា​មួយចំនួន បាន​ហើរ​ត្រឡប់​ទៅ​សេ​ប៊ី​រី​វិញ ជា​រៀងរាល់ឆ្នាំ​។ បើ​គិត​មកដល់ ពេលបច្ចុប្បន្ន គេ​រកឃើញថា សត្វ​ប្រភេទ​នេះ បាន​ថយ ចំនួន​ចុះ ប្រមាណ​ជា ៩០ ភាគរយ​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular