​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សែម គ​ន្ធា និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ពិត បញ្ញា ស្នងការរង នគរបាល​រាជធាន​នី​ភ្នំពេញ បាន​ដឹកនាំ​កម្លាំង​បិទ​ខ្ទប់ នៅ​គោលដៅ​លេខ​៤២ ,៤៣ និង​៤៤ ( បិទ​ខ្ទប់​តំបន់​ក្រហម ) ស្ថិតក្នុង​សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

​នៅតាម​គោលដៅ​នីមួយៗ មានដូចជា :
១) លោក​វរសេនីយ៍ឯក ហួត លន់ ប្រធាន​សេនាធិការ នៅ​គោលដៅ ០២​។​
២) លោក​វរសេនីយ៍ទោ គង់ ភាសិត នាយរង​ការិយាល័យ​សេដ្ឋកិច្ច នៅ​គោលដៅ ៤២​។​
៣) លោក​វរសេនីយ៍ទោ អុ​ឹ​ង ស៊ីណា នាយរង​ការិយាល័យ​សេដ្ឋកិច្ច នៅ​គោលដៅ ៤៣
៤) លោក​វរសេនីយ៍ទោ អៀម ផល្លី នាយរង​ការិយាល័យ​សេដ្ឋកិច្ច នៅ​គោលដៅ​៤៤​។​
៥) លោក​វរសេនីយ៍ទោ ទៀង កែវ សំអាត នាយរង​ការិយាល័យ​សេដ្ឋកិច្ច នៅ​គោលដៅ ៤៥​។​

​សូមជម្រាបថា រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២១ បានបង្ហាញ​ផែនទី​ក្រោយ កំណត់​បន្ថែម ភូមិ​១៧ និង​ភូមិ​២២ នៃ​សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក ជា​តំបន់​លឿងទុំ និង​ភូមិ​២៣ នៃ​សង្កាត់​បឹងកក់​ទី​២ និង​ភូមិ​១០ នៃ​សង្កា​ត​បឹង​សាឡាង ខណ្ឌទួលគោក ជា​តំបន់​ក្រហម​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា សុពលភាព នៃ​ការកំណត់​ភូមិ​ខាងលើ​ជា (​តំបន់​លឿងទុំ​) និង (​តំបន់​ក្រហម​) ត្រូវបាន​អនុវត្ត រយៈពេល ៦ ថ្ងៃ គិត​ចាប់ពី​ម៉ោង​សូន្យ នា​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០២១៕/V​