ដោយៈ ប​.​ខុន / ភ្នំពេញៈ រដ្ឋបាលខេត្ត​ព្រះសីហនុ បានបង្ហាញ​អត្ត​សញ្ញា អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន ១២៤ នាក់ ដែល​ទើប​រកឃើញ​ថ្មី នៅ​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០២១ ដែល​ភាគច្រើន នៅក្នុង​សង្កាត់​លេខ​៤ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ និង​ឃុំ​បិត​ត្រាង ស្រុក​ព្រៃនប់​។​

​នៅ​ថ្ងៃទី​០១ ខែឧសភា ដដែល​នេះ រដ្ឋបាលខេត្ត​ព្រះសីហនុ បានចេញ​លិខិត​ឱ្យ​រោងចក្រ ចំនួន​៣ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ ុ​ផ្អាក​សកម្មភាព ជា​បណ្តោះអាសន្ន រយៈពេល ១៤ ថ្ងៃ ដើម្បី​ទប់ស្កាត់ ការឆ្លង​រាលដាល ជម្ងឺ​កូ​វីដ​-១៩ ដែល​រួមមាន រោងចក្រ​ជាំ​ង​សាន រោងចក្រ TGH Cambodia និង​រោងចក្រ Nature Flooring មាន​ទីតាំង​នៅក្នុង​តំបន់​សេដ្ឋកិច្ច ក្រុងព្រះសីហនុ ផ្លូវជាតិ​លេខ​៤ ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាង ខេត្ត​ព្រះសីហនុ​៕/V​