រថយន្ត​តាក់ស៊ី​ម៉ែត្រ​បុក​ទ្រូងផ្លូវ​បាក់​២​កង់​ក្រឡាប់​ផ្ងារ​ជើងទ្រ​មេឃ​នៅ​ខណ្ឌចំការមន​

934
ចែករម្លែក

ដោយៈ​ចាន់តូ/ ​​ភ្នំពេញ ៖ រថយន្ត​តាក់ស៊ី​ម៉ែត្រ​ដឹក​ភ្ញៀវ​បួន​នាក់ បើក​បោះពួយ​យ៉ាង​លឿន​ដោយ​មិន​ប្រ​យ​ត្ន័​បាន​រេ​ចង្កូត​ទៅបុក​ទ្រូង​ចែកផ្លូវ​ បណ្ដាល​ឲ្យបាក់​អស់​២​កង់ ឯ​រថយន្ត​ក្រឡាប់​ផ្ងា​ជើង​ម្ខាង តែ​សំណាងល្អ​មិនមាន​អ្នករបួស​។

ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលា​ម៉ោង​២​និង​៥០​នាទី​រំលង​អ​ធ្រា​ត្យ​យប់​ថ្ងៃទី​៨ ​ខែឧសភា​ឆ្នាំ​២០១៨ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ក្នុង​សង្កាត់​បឹង​កេង​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​

​តាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹង​ថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​តាក់ស៊ី​ម៉ែត្រ​មួយគ្រឿង ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2Z-7739 ដឹក​ភ្ញៀវ​បួន​នាក់​បើកបរ​ក្នុង​ល្បឿន​លឿន​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន​ដូច​ហោះ​ ។ ខណៈ​មកដល់​ចំនុចកើតហេតុ​ខាងលើ​បាន​រេច​ង្កូ​ទៅបុក​ទ្រូង​ថ្ម​ចែកផ្លូវ ​បណ្ដាល​ឲ្យ​បាក់​អស់​២​កង់ ធ្វើ​ឲ្យ​រថយន្ត​ក្រឡាប់​ផ្ងា​ជើងទ្រ​មេឃ ​តែ​សំណាងល្អ​បង្ករ​ឲ្យ​ន​ណា​ម្នាក់​រងរបួស​នោះទេ​។​

​ក្រោយ​ហេតុការណ៍​អ្នកបើកបរ​រួមទាំង​ភ្ញៀវ​ដែល​ជិះ​ក្នុង​រថយន្ត​បាន​បើកទ្វារ​គេចខ្លួន​បន្សល់ ទុក​រថ​យន្ត​តាក់ស៊ី​ម៉ែត្រ​នៅ​កន្លែងកើតហេតុ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​មកដល់​ទាក់ទង​ជំនាញ​មក​វាស់វែ ង​យក​រថយន្ត​បង្ករ​ទៅ​ការិយាល័យ​ច​រា​រណ៍​ស្នងការ​រាជធានី​ភ្នំពេញ ​រង់ចាំ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​ចូលខ្លួន​មក​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕B

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ