សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ពលរដ្ឋ​ត្អូញត្អែរ ព្រោះ​គ្មាន​ទឹកស្អាត​ប្រើប្រាស់​

1377
ចែករម្លែក

​ដោយៈ​ចាន់តូ​/ ភ្នំពេញ ៖ សង្កាត់​ភ្លើង​ឆេះ​រទេះ ជា​សង្កាត់​មួយ​ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ ទោះជា​ក្រោម​កិច្ចអភិវឌ្ឍន៍​ជាង​៣០​ឆ្នាំ កន្លងមក ក្រោយពី​កាត់​បញ្ចូល​ឲ្យ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​រាជធានី​ភ្នំពេញ​ក៏ដោយ សង្កាត់​មួយ​នេះ ក៏​នៅ​ពុំទាន់​មាន​ទឹកស្អាត​ប្រើប្រាស់​នៅឡើយ គឺ​ពលរដ្ឋ ជួប​ការលំបាក ព្រោះ​ពួកគាត់​ប្រើប្រាស់​ទឹក​អណ្តូង ទឹក​ត្រពាំង តាមវាល និង​តាម​វត្តជាដើម ។

​ខណ្ឌ​ពោធិ៍​សែន​ជ័យ បច្ចុប្បន្ន មាន១០​សង្កាត់ តែ​សម្រាប់​សង្កាត់​ដែល​ខ្វះ​ទឹកស្អាត​ប្រើប្រាស់​នោះ គឺ​សង្កាត់​ភ្លើង​ឆេះ​រទេះ នេះឯង​។ ​សង្កាត់​នេះ មាន​ភូមិ​ចំនួន ៨​ភូមិ ប្រជាជន​សរុប​ជិត​១​ម៉ឺ​ន​នាក់ ក្នុង១០៤៣​គ្រួសារ ស្នាក់​អចិន្ត្រៃយ៍ ដោយ​មិន​គិតពី​ពលរដ្ឋ​ស្នាក់នៅ បណ្តោះអាសន្ន​ផង ។​

​ពលរដ្ឋ ក្នុង​មូលដ្ឋាន​បាន​ត្អូញត្អែ​ថា បច្ចុប្បន្ននេះ ជួប​ការលំបាក ខ្វះ ទឹកស្អាត​ប្រើប្រាស់ បញ្ហា​ប្រើប្រាស់​ទឹក​ក្នុង ភូមិសាស្ត្រ​ខាងលើ នារដូវវស្សា បងប្អូន​ប្រជាពលរដ្ឋ​រក​គ្រប់​មធ្យោបាយ ត្រៀម​របស់របររង់ចាំ​ត្រង់​ទឹកភ្លៀង ទុក​សម្រាប់​ប្រើប្រាស់ ។​

​ពលរដ្ឋ​សំណូមពរ​ផងដែរ​ដល់ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ មេត្តាជួយដោះស្រាយវិប្បត្តិ​ទឹកស្អាត របស់​ពលរដ្ឋ​ក្នុង​សង្កាត់​មួយ​នេះ​ផង ៕​B

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ