ដោយៈតារារិទ្ធ/ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅល្ងាចថ្ងៃអាទិត្យទី ២ ខែឧសភានេះ បានលើកយកកំពូលកីឡាករបាល់ទាត់ពិភពលោកពីរូបគឺ Messi និង Neymar ដែលបានសម្រេចចិត្តចាក់វ៉ាក់សាំងការពារកូវីដ១៩ Sinovac របស់ចិន ។ ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន គឺចង់ឲ្យយុវជនកម្ពុជាយល់ថាហេតុអ្វីបានជាកីឡាករ បាល់ទាត់លំដាប់ពិភពពីរូបនោះសម្រេចចាក់វ៉ាក់សាំងកូវីដ១៩ Sinovac របស់ចិនជំនួសឲ្យវ៉ាក់សាំងជ្សេង ?។សម្តេចក៏បានស្នើឲ្យអ្នកនយោបាយប្រឆាំងស្ទើរភ្លើងទាំងឡាយ គួរខិតខំរៀនសូត្រឱ្យបានប្រសើរជាងនេះ ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា៖កាលពីមុនពួកបំផ្លាញជាតិមួយចំនួនបាននិយាយថាវ៉ាក់សាំងរបស់ចិន«ចាក់សម្លាប់មនុស្ស»នៅពេលដែលសម្តេចផ្ទាល់បានសម្រេចជ្រើសរើសយកវ៉ាក់សាំងរបស់ចិន Sinopharm និង Sinovac មកចាក់ជូនបងប្អូនប្រជាពលរដ្ឋកម្ពុជាដើម្បីការពារអាយុជីវិតពីជំងឺដ៏កាចសាហាវកូវីដ១៩ ។សម្តេចបន្ត ថាប្រសិនពេលនោះសម្តេចមិនរឹងក្បាលស្វែងរកវ៉ាក់សាំងពីចិនដែលជាមិត្តដែកថែបរបស់កម្ពុជានិងប្រសិនគ្មានការជួយឧបត្ថម្ភពីមិត្តចិនលើការផ្គត់ផ្គត់វ៉ាក់សាំងតើយើងមានវ៉ាក់សាំងមកពីណាចាក់ជូនប្រជាជនយើង ? ។សម្តេចបានបន្តថា៖សម្តេចធ្លាប់បាននិយាយមិនតិចជាង៣ដងថា(សូមកុំបារម្ភថាវ៉ាក់សាំងមកពីប្រទេសណាតែត្រូវបារម្ភពីការ អត់វ៉ាក់សាំងចាក់)។ពាក្យនេះត្រឹមត្រូវណាស់សម្រាប់ប្រទេសជាច្រើននៅលើពិភពលោក។
ខ្លឹមសារនៃសារសម្តេចតេជោ ហ៊ុន សែន មានទាំងស្រុងដូចតទៅ៖«តើកំពូលកីឡាករបាល់ទាត់ Messi និង Neymarអាចស្លាប់ទេក្រោយចាក់វ៉ាក់សាំងចិន ? ប្រសិនជាគាត់ ចាក់មែននាប៉ុន្មានថ្ងៃខាងមុខ ។ នេះបើយោងតាមសារព័ត៌មានស៊ិនហួររបស់ចិនចេញផ្សាយ។
តើបងប្អូនជាពិសេសយុវជនកម្ពុជាយល់យ៉ាងណាដែរនៅពេលកីឡាករលំដាប់ពិភពលោក Messi និង Neymar ចាក់វ៉ាក់សាំងកូវីដ១៩ Sinovac របស់ចិន ?និងតើហេតុអ្វី កីឡាករទាំងពីររូបជ្រើសរើសយកវ៉ាក់សាំងចិនជំនួសឱ្យការចាក់វ៉ាក់សាំងពីប្រទេសផ្សេងទៀត?
កាលពីមុនពួកបំផ្លាញជាតិមួយចំនួនបាននិយាយថាវ៉ាក់សាំងរបស់ចិន «ចាក់សម្លាប់មនុស្ស» នៅពេលដែលខ្លួនខ្ញុំផ្ទាល់បានសម្រេចជ្រើសរើសយកវ៉ាក់សាំងរបស់ចិន Sino pharm និង Sinovac មកចាក់ជូនបងប្អូនប្រជាពលរដ្ឋកម្ពុជាដើម្បីការពារអាយុជីវិតពីជំងឺដ៏កាចសាហាវកូវីដ១៩ ។ ពេលនេះយើងអាចចោទជាសំនួរថាបើខ្ញុំមិនរឹងក្បាលស្វែង រកវ៉ាក់សាំងពីចិនដែលជាមិត្តដែកថែបរបស់កម្ពុជានិងប្រសិនគ្មានការជួយឧបត្ថម្ភពីមិត្តចិនលើការផ្គត់ផ្គត់វ៉ាក់សាំងតើយើងមានវ៉ាក់សាំងមកពីណាចាក់ជូនប្រជាជនយើង ? ខ្ញុំបាននិយាយមិនតិចជាង៣ដងថា(សូមកុំបារម្ភថា វ៉ាក់សាំងមកពីប្រទេសណា តែត្រូវបារម្ភពីការអត់វ៉ាក់សាំងចាក់)។ពាក្យនេះត្រឹមត្រូវណាស់សម្រាប់ប្រទេសជាច្រើននៅលើ ពិភពលោក។
ករណី Messi និង Neymar ខុសពីប្រទេសនានាត្រង់ថា គាត់មានជម្រើសច្រើនគាត់ចាក់វ៉ាក់សាំងពីប្រទេសណាក៏បានហេតុអ្វីគាត់ជ្រើសយកវ៉ាក់សាំងរបស់ចិនសម្រាប់ចាក់ ទៅវិញ?។ ម្នាលអ្នកនយោបាយប្រឆាំងស្ទើរភ្លើងទាំង ឡាយគួរខិតខំរៀនសូត្រឱ្យបានប្រសើរជាងនេះ»៕