Home ហោរាសាស្ត្រ ហោរាសាស្រ្ត ប...

ហោរាសាស្រ្ត ប្រចាំថ្ងៃ ច័ន្ទ ទី ៣ ខែ ឧសភា ឆ្នាំ ២០២១

ឆ្នាំជូត​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ លោកអ្នក តែង​កើត​នូវ​រឿង​រាវ​មិន​ពេញចិត្ត និង មានរឿង​រាវ​តប់​ប្រ​ម៉​ល់​ច្រើន​ផង​។​ការប្រកប​ការងារ​តែង​កើតការ​រាំងស្ទះ​និង​ពិសេស​មិន​សម្រេច​ដល់​គោលដៅ​ថែមទៀត​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ ហើយ​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​បោះទុន​ទៅ ហើយ​សូន្យឈឹង​រកតែ​ដក​ដើម​មកវិញ​មិនឃើញ​ហើយ​ថែមទាំង​ជំពាក់​គេ​វ័ណ្ឌក​ថែមទៀត​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​រកាំរកូស​ព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំឆ្លូវ​

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​បើ​ចង់​ពឹងពាក់​អ្នកដទៃ​ឱ្យជួយ​ក្នុង​រឿង​អ្វីមួយ​តែង​ហុច​ជា​ផល​ល្អៗ​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​នៅថ្ងៃនេះ​មិន​ថា​ជា​ការងារ ការធ្វើ​អាជីវកម្ម ឬ រឿង​ផ្ទាល់ខ្លួន​អ្វី​ទេ​គឺ​តែង​ភ្លឺ​ថ្លា​និង​ហុច​ផល​ល្អៗ​ត្រឡប់មកវិញ​ផង​។​អ្នក​អាជីវករ​ទោះ​មានការ​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

​ឆ្នាំខាល​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដោយសារ​ដំណើរ​ជីវិត​មិនល្អ​ប្រសើរ ម្ល៉ោះហើយ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​មានចិត្ត​ត្រជាក់​គ្រប់​រឿង​ទើប​ចៀសផុត​ផល​អាក្រក់​ទាំងពួង​ដែល​ចោមរោម​ទៅរួច​។​ចំពោះ​បញ្ហាសំខាន់​ឬ​បញ្ហា​ប្រញាប់​បន្ទាន់​ត្រូវតែមាន​ការប្រយ័ត្នប្រយែង​ទើប​មិនមាន​ផល​អាក្រក់​ចោទឡើង​។​លោកអ្នក​ត្រូវ​ចេះ​ពិភាក្សា​ជាមួយ​អ្នកដទៃ​ហើយ​ធ្វើ​អ្វី​ប្រយ័ត្នប្រយែង​ទើប​មិនមាន​បញ្ហា​ចោទឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​បញ្ហាលំបាក​ក្នុងការ​ទាក់ទាញ​រក​អតិថិជន​បន្តិច ឯ​ប្រាក់កម្រៃ​ទៀតសោត​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​រកប្រាក់​ចំណូល​ចិញ្ចឹម​គ្រួសារ​គ្រាន់​ធូរ​ទៅរួច​។
​រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​ការដើរ​ពាសវាល​កាល​នាំ​កើត​រឿងរ៉ាវ​អាក្រក់​ណាមួយ ហើយ​ជួប​ផល​លំបាក​នៅ​គ្រា​ខាងមុខ​មានតែ​ទឹកភ្នែក​ជូត​ក្បាលជង្គង់​៕

​ឆ្នាំថោះ​

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​មាន​ភាព​លូតលាស់ និង​មាន​ភាព​សុខដុម​ប្រសើរ​ឡើងវិញ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ភ្លឺ​ថ្លា ហើយ​ធ្វើ​អ្វី​ក៏​ឃើញថា​តែង​ជឿនលឿន​ទៅមុខ​គ្រាន់​គាប់ប្រសើរ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ ហើយ​ពិសេស​បើ​មាន​បើក​របរ​ថ្មីៗ​ផង​ល្អ​ប្រពៃ​ណាស់​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​
​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

​ឆ្នាំរោង​

​រាសី​ស្រុតចុះ​។​ការរស់នៅ លោកអ្នក មុន​ឱ្យ​នរណាម្នាក់​ខ្ចី​របស់របរ​ត្រូវ​ប្រយ័ត្នប្រយែង​ទើប​មិន​ជួប​នូវ​បញ្ហា​នៅពេល​ក្រោយ​វិញ​ត្រូវ​គ្រាំគ្រា​ចិត្ត​។​នៅថ្ងៃនេះ​លោកអ្នក​គប្បី​ចាត់ចែង​ការងារ​ដែល​នៅ​សេសសល់​ឬ​ការងារ​ចាស់​ពីព្រោះ​ថាបើ​មិន​ដូច្នេះ​កិច្ចការ​ថ្មីៗ​ចូល​បន្ថែមទៀត​យើង​មិនអាច​ធ្វើការ​ដោះស្រាយបាន​ឡើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ដោយសារ​ថ្ងៃនេះ​ដួង​រាសី​នៅ​ពុំទាន់​គាប់ប្រសើរ​ទេ​ដូចនេះ​ធ្វើ​អ្វីៗ​ត្រូវ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​មិន​ជះ​ផល​អាក្រក់​ណាមួយ​នៅពេល​ក្រោយ​វិញ​។​
រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​និង​ប្រឆាំង​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​លោកអ្នក​ងាយ​ទទួលផល​ប៉ះទង្គិច​ផងដែរ ម្ល៉ោះហើយ​បើ​ចង់​ធ្វើ​អ្វី​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​អាក្រក់​កើតឡើង​។​នៅថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ស្ថិតនៅក្នុង​កម្រិត​មធ្យម ហើយ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តែងមាន​ការរីកលូតលាស់​សន្សឹមៗ​ទៅមុខ​ឥតមាន​ថយក្រោយ​ឡើយ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលព្រឹក​មាន​ភាព​រកាំរកូស​ច្រើនតែ​ថ្ងៃ​បន្តិច​ពេល​ព្រះអាទិត្យ​រះ​ពេញ​អាកាស​វេហា​ឧបទ្រពចង្រៃ​ទាំងពួង​នឹង​វិនាស​ជា​អហោសិកម្ម​អស់​។​
​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំមមី​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​តោង​តែ​ចេះ​គ្រប់គ្រង​អារម្មណ៍​ឱ្យបាន​ល្អ​ពីព្រោះថា​ងាយ​ផ្ទុះ​នូវ​បញ្ហា​មិនល្អ​ចោមរោម​យាយី​ផង​។​លោកអ្នក​តោង​តែ​រក្សា​ភាព​ប​ស្ងប់ស្ងាត់ ហើយ​ប្រយ័ត្នប្រយែង​គ្រប់​រឿង​ទើប​ប្រសើរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មានការ​ហូរ​ចេញ និង ហូរ​ចូល​មិន​ទៀងទាត់​ដូច្នេះ​មិនគួរ​ផ្សងព្រេង​ទៅ​បោះទុន​រកស៊ី​ធំដុំ​និង​យកទៅ​លេងល្បែង​ស៊ីសង​ទ្បើ​យ​នាំ​ជាប់​ការ​កុន​ខ្លួន​ដោយ​អស់ប្រាក់​ទុន​ពី​ខ្លួន​នាំ​សត្រូវ​ប្រមាថមើលងាយ​។
បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ បើ​ចង់យក​នរណាម្នាក់​ជា​គូគាប់​ត្រូវ​ចេះ​ពិនិត្យពិច័យ​ឱ្យបាន​ច្បាស់លាស់​ទើប​មិនត្រូវ​រងកម្ម​នៅពេល​គ្រា​ខាងមុខ​៕

​ឆ្នាំមមែ​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​ទាំង​នៅក្បែរ​ខ្លួន​ឬ​នៅ​ពី​ចម្ងាយ​ថែមទៀត​។​ក្រៅពីនេះ​សម្រាប់​លោកអ្នក​ដែល​រង់ចាំ​បញ្ហា​ទាក់ទង​ប្រាក់កាស​រង់ចាំ​ការងារ​ឬ​រង់ចាំ​ចម្លើយ​សេចក្តីស្នេហា​តែងមាន​ការឆ្លើយតប​ផល​ល្អៗ​មកវិញ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​កំពុងមាន​ភាព​កាក់កប​គួរសម​ហើយ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​
​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​និង​កំពុង​ផ្អែមល្ហែម​ចំពោះ​គ្នា​ណាស់ដែរ​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​បើទោះបី​ដួង​រាសី​ឡើង​ខ្ពស់ ប៉ុន្តែ​យ៉ាងណា លោកអ្នក ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​ភេទ​ផ្ទុយគ្នា​ចូលមក​ពាក់ព័ន្ធ​នាំ​កើត​នូវ​បញ្ហា​អាក្រក់​ណាមួយ​ឡើង​។​ថ្ងៃនេះ​លោកអ្នក​ត្រូវ​ប្រយ័ត្នប្រយែង​ទាំង​ការរស់នៅ​ឬ​ការប្រកប​ការងារ​នានា​ផង​ពី​ផល​ប៉ះទង្គិច​នោះ​ក៏មាន​ច្រើន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​តែបើ​ចង់​ធ្វើ​ជំនួញ​ធំៗ​នោះ​ឃើញថា​មិនសូវ​សម​ដូច​ប្រកប​ទេ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​៕

​ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាពស្ងប់ស្ងាត់ និង មាន​ភាពជឿនលឿន​ទៅមុខ​សន្សឹមៗ​ឥតមាន​ឧបសគ្គ​អ្វី​ធំដុំ​នាំ​ជួប​ការលំបាក​ក្នុងការ​រែកពន់​នោះឡើយ​។​ការបំពេញ​កិច្ចការ​វិញ​លោកអ្នក​នៅពេលនេះ​គឺ​យក​ថ្ងៃ​ល្អ​ចុះ​ធ្វើ​អ្វីមួយ​ព្រោះថា​ផល​ល្អៗ​និង​ហុច​ឱ្យ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក ឯ​បើ​លោកអ្នក​ចង់​រើ​ទីកន្លែង​លក់ដូរ​ក៏​ជា​ឱកាសល្អ​ប្រពៃ​ណាស់​។​
ចំណែក​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុង​ផ្អែមល្ហែម​ល្អ​ប្រពៃ​៕

​ឆ្នាំច​

​រាសី​ស្រុតចុះ​។​ក្នុង​ពេលនេះ​ដោយសារ​ដួង​រាសី​ដាំ​ក្បាល​ចុះ ដូចនេះ​លោកអ្នក​ងាយ​ជួប​រឿង​បញ្ហា​តានតឹង​អារម្មណ៍​ណាស់ ដូចនេះ​ចូរ​ប្រយ័ត្ន​កើតជា​ជម្លោះ​វិវាទ​ណាមួយ​ឡើង​។​ការប្រកប​ការងារ​មាន​ក្រុមមនុស្ស​តាម​ឈ្នានីស​និង​ព្យាបាទ​យាយី​ច្រើន​ដូច្នេះ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ប្រសើរ​ជាង​ការ​ច្រ​ង៉េ​ង​ច្រ​ង៉ាង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នាពេលនេះ​មុខ​ជំនួញ​ឆ្ងាយ​ជិត​មានការ​ប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន​ដូច្នេះ​គួរ​មានការ​ប្រ​យ័​ត្ត​ប្រ​យ៉ែ​ង​ឱ្យបាន​ខ្លាំងក្លា​ពិសេស គ្រោះ​ចាញ់បោក​គេ​តែម្តង​។
បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិនសូវមាន​ភាព​ផ្អែមល្ហែម​ប៉ុន្មាន​ទេ​ពិសេស​​ងាយ​កើតរឿង​ប្រចែប្រច័ណ្ឌ​ខុស​រឿង​ទៀតផង​៕

​ឆ្នាំកុរ​

​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​មិន​ថា​ជា​ស្ត្រី​ឬ​បុរស​ទេ លោកអ្នក​អាច​ទទួលរង​ពាក្យសម្តី​ក្រុមមនុស្ស​ដែលនាំឱ្យ​ឈឺផ្សារ​ឬ​មិន​ដូច្នេះ​បង្ក​ឱ្យ​កើតជា​ម្លោះ​វិវាទ​ថែមទៀត​។​ក្នុង​ពេលនេះ​ដោយសារ​ដួង​រាសី​របស់​លោកអ្នក​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេ​ដូចនេះ​មិន​គប្បី​ធ្វើ​អ្វីៗ​ដែល​សំខាន់​ពេក​ឡើយ​ពីព្រោះថា​ងាយ​ជួប​បញ្ហា​មក​យាយី​ណាស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​មិនសូវ​សម​ដូច​ប្រកប​ទេ​ឬ​អាច​និយាយបានថា​ប្រាក់កម្រៃ​រកបាន​គ្រាន់​មួយ​ទប់ទល់​ក្នុងការ​ចាយវាយ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular