ដោយៈប.ខុន /ភ្នំពេញៈរដ្ឋបាលខេត្តព្រះសីហនុ បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានជម្ងឺកូវីដ -១៩ ទើបរកឃើញថ្មីនៅថ្ងៃទី២ខែឧសភាឆ្នាំ២០២១ចំនួន៦២នាក់ទៀត ដែល ជា ករណី ឆ្លងក្នុងសហគមន៍២០កុម្ភៈ។ អ្នកឆ្លងថ្មីទាំង៦២នាក់ ជាអាជីវករនិងក្រុម គ្រួ សារ កម្មកររោងចក្រ ភាគច្រើនរស់នៅសង្កាត់លេខ៤និងសង្កាត់លេខ១ក្រុង ព្រះ សីហនុ។