ដោយ​៖ សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​៖ យុវជន​ម្នាក់ បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង ដោយសារ​ម៉ូតូ​របស់គាត់ ត្រូវ​រថយន្តធុនធំ បុក ក្នុងទិសដៅបញ្ច្រាសគ្នា កាលពី​យប់ ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០២១ នៅតាម​បណ្តោយ ផ្លូវជាតិ​លេខ ៤ ចន្លោះ​គីឡូម៉ែត្រ លេខ​៥៧ និង ៥៨ ស្ថិត​ត្រង់ចំណុច ភូមិ​ពង្រ​ធំ ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​

​មន្ត្រីនគរបាល​ស្រុក​សំរោង​ទង បាន​ឲ្យ​ដឹងថា មុន​គ្រោះថ្នាក់​គេ​ឃើញ រថយន្ត​មួយគ្រឿង ម៉ាក​ហ៊ី​ណូ ពណ៌​ក្រហម​-​ខៀវ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 3A-2178 សណ្តោង​សឺ​មី​រ៉ឺម៉ក ពាក់​ស្លាក​លេខ កំពង់ស្ពឺ 4A-0401 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ (​ចុះ​រត់ ក្រោយពេល​កើតហេតុ​រួច​) បើក​ពី​ទិសខាងកើត ទៅខាង​លិច លុះ​មកដល់​ចំណុច​ខាងលើ បាន​បុក​ម៉ូតូ​ម៉ាក VISION ពណ៌​ក្រហម ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1F-4930 អ្នកបើកបរ ឈ្មោះ តាំង មករា អាយុ ២១ ឆ្នាំ រស់នៅ​ភូមិ​បឹង​ក​ន្ទឹ​ម ឃុំ​ជាងដែក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ដែល​កំពុង​បើកបរ បញ្ច្រាសទិស​គ្នា បណ្តាលអោយ​យុវជន​នោះ ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ​។​

​ក្រោយ​កើតហេតុ មន្ត្រីនគរបាល​ជំនាញ បានប្រគល់​សព​ជនរងគ្រោះ ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​។ ចំពោះ​វត្ថុតាង​ទាំង ២ គ្រឿង រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល រដ្ឋបាល​កាហែ​ង រង់ចាំ​ដោះ​ជា​ក្រោយ​៕/V​