ដោយ:សុខុម ស្ទឹងត្រែង: លោក អ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងបានប្រាប់អ្នកសារព័ត៌មាននៅល្ងាចថ្ងៃទី២ខែឧសភាឆ្នាំ២០២១ថាករណីស្រ្តីម្នាក់ឆ្លងកូវីដ-១៩មានមនុស្សជាង៣០នាក់ពាក់ព័ន្ធ។ នៅក្នុងនោះមានទាំងនគរបាលនិងអ្នកនៅកន្លែងចត្តាឡឺស័កផងបានធ្វើតេស្តបឋមរួចហើយ។

លទ្ធផលបានបញ្ជាក់ថាអ្នកពាក់ព័ន្ធដោយប្រយោលាំងនោះអវិជ្ជមាន។ សូមបញ្ជាក់ថាស្ត្រីជនជាតិខ្មែរម្នាក់ឈ្មោះលីសុភាអាយុ២៤ ឆ្នាំបានធ្វើដំណើរមកពីខេត្តព្រះសីហនុមកដល់ខេត្តស្ទឹងត្រែងនៅថ្ងៃទី ២៧ ខែមេសាឆ្នាំ ២០២១សម្រាកនៅមណ្ឌលចត្តាឡឺស័កកម្រិតមួយក្នុងក្រុងស្ទឹងត្រែង។

ក្រោយពីយកសំណាកទៅពិនិត្យលុះដល់ថ្ងៃទី១ខែឧសភាលទ្ធផលឃើញថាស្ត្រីម្នាក់ខាងលើនេះវិជ្ជមានករណីកូវីដ-១៩ okព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍២០ កុម្ភៈ ២០២១៕