បណ្ដឹងសុំ​នៅក្រៅ​ឃុំ​របស់លោក គឹម សុខ នឹងត្រូវ​ជម្រះ​ជាថ្មី​នៅ​ថ្ងៃទី​១៨ កក្កដា​

1257
ចែករម្លែក
  • 8
    Shares

(​ភ្នំពេញ​) ៖ សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៨​កក្កដា​នេះ នឹង​បើកសវនាការ​ជាថ្មី​លើ​បណ្ដឹងសុំ​នៅក្រៅ​ឃុំ លោក គឹម សុខ​អ្នកវិភាគ​​នយោបាយ បន្ទាប់ពី​ត្រូវបាន​តុលាការ​ច្រានចោល​ម្ដង​រួចមកហើយ​។ សវនាការ​នេះ​គឺ​ដើម្បី​សុំ​ឲ្យ​លោក គឹម សុខ​បាន​នៅក្រៅ​ឃុំ​បណ្ដោះ​​អាសន្ន​មុន​សវនាការ​ជម្រះ​អង្គសេចក្ដី​មកដល់​នៅ​ថ្ងៃទី​២៦ ខែកក្កដា​។

លោក គឹម សុខ​អ្នកវិភាគ​​នយោបាយ

​សវនាការ​នេះ គឺ​ដើម្បី​ជម្រះ​រឿងក្ដី​ពាក់ព័ន្ធ​ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​អាទិ៍​និង​បរិហាកេរ្តិ៍​ជា​សាធារណៈ​តាម​ពាក្យបណ្ដឹង​របស់​​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​អំឡុង​ខែកុម្ភៈ​ឆ្នាំ​២០១៧ ។ ដែល​កាលណោះ​លោក គឹម សុខ អ្នកវិភាគ​នយោបាយ​ចោទថា គណបក្ស​ប្រជាជន នៅក្រោយ​ខ្នង​ឃាតកម្ម​បាញ់សម្លាប់ លោក កែម ឡី ។​
​ ​
​សូម​រំលឹកថា ក្រៅពី​រង​បណ្ដឹង​ពីស​ម្ដេច​តេ​ជោ ហ៊ុន សែន ដែល​លោក គឹម សុខ​ចោទថា​គណបក្ស​ប្រជាជន​នៅ​ពីក្រោយ​ឃាតកម្ម​បាញ់​​សម្លាប់​លោក កែម ឡី លោក គឹម សុខ ដែល​អះអាង​ដោយ​ខ្លួនឯង​ថា ជា​កូនសិស្សលោក កែម ឡី ផង​នោះ​នៅ​រង​បណ្ដឹង​មួយទៀត​ពីស​ម្ដេច បន្ទាប់ពី​គាត់​និយាយថា រដ្ឋាភិបាល​បង្កើត​ប្រព័ន្ធ​សម្លាប់​មនុស្ស​រក​ឃាតករ​មិនឃើញ​។ ក្នុង​បណ្ដឹង​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន ទារ​សំណង​ជំងឺ​ចិត្ត ២.៥០០​ដុល្លារ បន្ទាប់ពី​បណ្ដឹង​ដំបូង​ទារ​សំណង​ជំងឺ​ចិត្ត​៥០​ម៉ឺន​ដុល្លារ​ពី លោក គឹម សុខ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម