ដោយ៖ អង្គារ៍ហេង / ភ្នំពេញ៖ នៅថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៤និង៣០នាទី ដោយមានការយកចិត្តទុកដាក់ ពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការ នគរបាល រាជធានីភ្នំពេញ បានចាត់តំណាងលោក ឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរង ទទួលដឹកនាំ ត្រួតពិនិត្យការងារ នៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ បានផ្តល់គ្រឿងឧបភោគ បរិភោគ មាន មី ត្រី ទឹកសុទ្ឋ ទឹកក្រូច អាវភ្លៀង ភេសជ្ជៈប៉ូវកម្លាំង និងថវិកា ចំនួន ៣៦.៤០០.០០០ រៀល ចែកជូនដល់លោក-លោកស្រី អធិការរង នាយផ្នែក នាយប៉ុស្តិ៍ និងមន្ត្រីទាំងអស់ ក្នុងអធិការដ្ឋាន នគបាល ខណ្ឌសែនសុខ ដែលបានចុះការពារបិទខ្ទប់ ក្នុងមូលដ្ឋានខណ្ឌសែនសុខ ដោយក្នុងនោះម្នាក់ៗ ទទួលបាន ទឹកសុទ្ធ ២កេស មី១កេស ទឹកក្រូច ១កេស ភេសជ្ជៈប៉ូវកំលាំង ១កេស ត្រីខ១យួរ អាវភ្លៀង១ និងថិកាចំនួន ២៨០.០០០ រៀល៕/V