Home ព័ត៌មានសំខាន់ៗ អ្នកគាំទ្រ​កី...

អ្នកគាំទ្រ​កីឡាបាល់ទាត់ មេស​ស៊ី និង ណៃ​ម៉ា ពេញចិត្ត​ចំពោះ​ចម្លើយ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន ដែលថា នឹង​សាកល្បង​អញ្ជើញ​កីឡា​ទាំងពីរ​មក​កម្ពុជា​

ដោយៈ​លីន​ណា​/​ភ្នំពេញៈ​ចាប់តាំងពី​យប់​ថ្ងៃទី​២ ខែឧសភា​មក អ្នក​និយម​បាល់ទាត់​អន្តរជាតិ ពិសេស​អ្នកគាំទ្រ​កីឡាបាល់ទាត់​អា​ហ្ស​ង់​ទីន មេស​ស៊ី និង កីឡាបាល់ទាត់​ប្រេ​ស៊ី​ល ណៃ​ម៉ា បាន​ពេញចិត្ត​ចំពោះ​ការបញ្ជាក់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ដែលថា សម្តេច​នឹង​សាកល្បង​អញ្ជើញ​កំពូល​កីឡាករ​ទាំងពីរ​មក​ទ​ស្សន​កិច្ច​កម្ពុជា​។


​ទាក់ទង​ទៅនឹង​កីឡាករ​ឆ្នើម​ទាំងពីរ​រូបនេះ បានចាប់ផ្តើម​ពី​ការ​បង្ហោះ​សារ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ទាក់ទង​នឹង​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩​របស់​កីឡាករ​ទាំងពីរ​។​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​តេ​ជោ​នា​ថ្ងៃទី​២​ខែឧសភា សម្តេច​តេ​ជោ​បានសរសេរថា តើ​កំពូល​កីឡាករ​បាល់ទាត់ Messi និង Neymar អាច​ស្លាប់​ទេ ក្រោយ​ចាក់​វ៉ាក់សាំង​ចិន​? ប្រសិនជា​គាត់​ចាក់​មែន​នា​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​។ នេះ​បើ​យោងតាម​សារព័ត៌មាន​ស៊ិន​ហួរ​របស់​ចិន​ចេញផ្សាយ​។​
​តើ​បងប្អូន​ជាពិសេស​យុវជន​កម្ពុជា​យល់​យ៉ាងណាដែរ នៅពេល​កីឡាករ​លំដាប់​ពិភពលោក មេស​ស៊ី​(Messi) និង ណៃ​ម៉ា​(Neymar )​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​ស៊ី​ណូ​វ៉ា​ក់​( Sinovac) របស់​ចិន ? និង​តើ​ហេតុអ្វី​កីឡាករ​ទាំង​ពីររូប​ជ្រើស​រើសយក​វ៉ាក់សាំង​ចិន​ជំនួស​ឱ្យ​ការចាក់​វ៉ាក់សាំង​ពី​ប្រទេស​ផ្សេងទៀត​?
​កាលពីមុន​ពួក​បំផ្លាញ​ជាតិ​មួយចំនួន​បាន​និយាយថា វ៉ាក់សាំង​របស់​ចិន «​ចាក់​សម្លាប់​មនុស្ស​»​នៅពេលដែល​ខ្លួន​ខ្ញុំ​ផ្ទាល់​បានសម្រេច​ជ្រើស​រើសយក​វ៉ាក់សាំង​របស់​ចិន ស៊ី​ណូ​ហ្វា​ម​(Sinopharm) និង ស៊ី​ណូ​ហ្វា​ម​(Sinovac) មកចាក់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា ដើម្បី​ការពារ​អាយុជីវិត​ពី​ជំងឺ​ដ៏​កាច​សាហាវ​កូ​វីដ​១៩​។​
​ពេលនេះ​យើង​អាច​ចោទ​ជា​សំនួ​រថា បើ​ខ្ញុំ​មិន​រឹងក្បាល​ស្វែងរក​វ៉ាក់សាំង​ពី​ចិន​ដែលជា​មិត្ត​ដែកថែប​របស់​កម្ពុជា និង​ប្រសិន​គ្មាន​ការជួយឧបត្ថម្ភ​ពី​មិត្ត​ចិន​លើ​ការ​ផ្គត់​ផ្គត់​វ៉ាក់សាំង តើ​យើង​មាន​វ៉ាក់សាំង​មកពីណា​ចាក់​ជូន​ប្រជាជន​យើង​?
​ខ្ញុំ​បាន​និយាយ​មិនតិចជាង​បី​ដង​ថា (​សូមកុំ​បារម្ភ​ថា វ៉ាក់សាំង​មកពី​ប្រទេស​ណា តែ​ត្រូវ​បារម្ភ​ពី​ការ​អត់​វ៉ាក់សាំង​ចាក់​)​។ ពាក្យ​នេះ​ត្រឹមត្រូវ​ណាស់​សម្រាប់​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក​។​
​ករណី Messi និង Neymar ខុសពី​ប្រទេស​នានា​ត្រង់​ថា គាត់​មាន​ជម្រើស​ច្រើន​គាត់​ចាក់​វ៉ាក់សាំង​ពី​ប្រទេស​ណា​ក៏បាន​ហេតុអ្វី​គាត់​ជ្រើស​យក​វ៉ាក់សាំង​របស់​ចិន​សម្រាប់​ចាក់​ទៅវិញ​?​។​
​នៅ​យប់​ថ្ងៃ​ដដែល​នេះដែរ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ឆ្លើយតប​ទៅនឹង​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ Din Din ថា​នឹង​ត្រៀម​ហៅ​កីឡាករ​បាល់ទាត់​លំដាប់​ពិភពលោក​ចំនួន​២​រូប គឺ Messi និង Neymar មក​ទស្សនកិច្ច​ប្រទេស​កម្ពុជា ពេល​ស្ថានភាព​ជំងឺ​កូ​វីដ​១៩​ធូរស្រាល​។​


​ការឆ្លើយតប​នេះ បន្ទាប់ពី​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ Din Din បានមក​ខម​មិន យ៉ាង​ដូច្នេះ​ថា «​កូន​ស្នើ​ពុក ពេល​ឈប់​កូ​វីដ​១៩ ចង់​ឲ្យ​សម្តេច​ពុក​ហៅ Neymar និង​Messi មក​ខ្មែរ​យើង​មក​»​។​
​សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍​តប​ថា «​ចាំ​ពុក​សាកល្បង​អញ្ជើញ​គាត់​មក​ទស្សនកិច្ច​ប្រទេស​យើង​»​។​
​សូមជម្រាបថា Messi តារាបាល់ទាត់​ឆ្នើម​ប្រចាំ​ក្លិប​កំពូល​អេ​ស្ប៉ា​ញ បា​សេ​ឡូ​ណា​(Barcelona )​មាន​សញ្ជាតិ​អា​ហ្ស​ង់​ទីន និង Neymar តារាបាល់ទាត់​ឆ្នើម​ប្រចាំ​ក្លិប​កំពូល​បារាំង Paris Saint-Germain មាន​សញ្ជាតិ​ប្រេ​ស៊ី​ល ដែល​សុទ្ធសឹង​ជា​ប្រទេស​ស្ថិតនៅ​អាមេរិក​ឡាទីន​។​
Lionel Messi ជា​កីឡាករ​អន្តរជាតិ​អា​ហ្ស​ង់​ទីន និង​ជា​កំពូល​កីឡាករ​បាល់ទាត់​ដែល​លេង​ក្នុង​តំណែង​ខ្សែប្រយុទ្ធ​ហើយ​គាត់​ជា​ប្រធាន​ក្រុម​ទាំង​ក្នុង​ក្រុម​ជម្រើសជាតិ និង​ក្លិប Barcelona ។ Messi ដែល​គេ​ប្រសិទ្ធិ​នាម​ឲ្យ​ថា ស្តេច​បាល់ទាត់​ដែល​លេង​ល្អ​ជាងគេ​លើ​លោក​នេះ ធ្លាប់​បានឈ្នះ Ballon d’Or ៦​ដង ស្បែកជើង​មាស​ទ្វីបអឺរ៉ុប​ចំនួន​៦​ដង ហើយ​កាលពី​ឆ្នាំ​២០២០​កន្លងទៅនេះ ត្រូវបាន​គេ​ដាក់ឈ្មោះ​អោយ​ថា Ballon d’Or Dream Team ។ កំពូល​កីឡាករ​រូបនេះ បានមក​រួម​ជីវភាព​ជាមួយ​ក្លិប Barcelona ដែល​បានឈ្នះ​ពាន​រហូតដល់​៣៥​ដង រួម​ប​ញ្ជូ​ល​ទាំង​ពាន​នៅ La Liga ១០​ដង ពាន Copa del Rey ចំនួន​៧​ដង និង​ពាន UEFA Champions Leagues ចំនួន​៤​ដង​។
​ចំណែក​ខ្សែប្រយុទ្ធ Neymar មាន​សញ្ជាតិ​ប្រេ​ហ្ស៊ី​ល ដែល​បច្ចុប្បន្នកំពុង​លេង​អោយ​ក្លឹប Paris Saint-Germain និង​ក្រុម​ជម្រើសជាតិ ប្រេ​ហ្ស៊ី​ល​ផងដែរ​។ គាត់​ក៏​ត្រូវបានគេទទួលស្គាល់​ដែរ​ថា ជា​កំពូល​កីឡាករ​ដែល​លេង​បាល់​បានល្អ​លើ​លោក​ផងដែរ​៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular