កាកបាទក្រហមកម្ពុជា មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា – ​មិន​ទុក​នរណាម្នាក់ចោល​

1313
ចែករម្លែក
  • 43
    Shares

​ដោយ​៖ ទេព មង្គល /
​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​អង្គា​រ៍ ទី​៨ ខែឧសភា ឆ្នាំ​២០១៨ នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា អញ្ជើញ​ជា​អធិបតីភាព ប្រារព្ធ​ទិវា​ពិភពលោក កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា លើក​ទី​១៥៥ ក្រោម​ប្រធានបទ «​កាកបាទក្រហមកម្ពុជា មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា – មិន​ទុក​នរណាម្នាក់​ចោល​»​។​

​ទិវា​ពិភពលោក កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ត្រូវបាន​ប្រារព្ធ​ធ្វើឡើង ជា​រៀងរាល់ឆ្នាំ នៅ​ទីស្នាក់ការ​កណ្ដាល កាកបាទក្រហមកម្ពុជា ក្នុង​គោលបំណង​ផ្សព្វផ្សាយ អំពី​សមិទ្ធផល​សម្រេច​បាន និង​កៀរគរ​រក​មូលនិធិ ដើម្បី​បន្ដ​ប្រតិ​ប​ត្ដិ​ការ​មនុស្សធម៌ ជួយ​ប្រជាពលរដ្ឋ ងាយ​រងគ្រោះ​បំផុត នៅ​ទូទាំងប្រទេស​កម្ពុជា ដោយ​មិន​ប្រកាន់ និន្នាការ​នយោបាយ ជាតិ​សាសន៍ សាសនា វណ្ណៈ ពណ៌​សម្បុរ​អ្វី​ទាំងអស់​។​

​ទិវា​នេះ មានការ​អញ្ជើញ​ចូលរួម ពី​សប្បុរសជន ជាតិ​-​អន្ដរជាតិ មន្ដ្រីរាជការ លោកគ្រូ អ្នកគ្រូ សិក្សា​នុ​សិស្ស ជាច្រើន​នាក់​៕v​

សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា
សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា (រូបថតឯកសារ)
ទិដ្ឋភាពនៅទីស្នាក់ការ​កណ្ដាល កាកបាទក្រហមកម្ពុជា មុនពេលប្រារព្ធពិធី

ទីតាំងផ្សាយពាណិជ្ជកម្ម