ដោយៈ ចាន់តូ / ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យ បន្តអនុវត្តវិធានការ សុខាភិបាល ចាប់ឃាត់មធ្យោបាយ ល្មើសបម្រាម គ្មានការអនុញ្ញាត ក្នុងតំបន់ក្រហម តាមផ្លូវចោមចៅ ក្បែរភ្លើងស្តុប ចំណុចភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។
តំបន់ក្រហម ក្នុងរាជធានីភ្នំពេញ ក្រោយពីផ្ទុះជម្ងឺកូវីដ១៩ ប្រឈមហារនីភ័យខ្ពាស់ ទាំងប្រជាពលរដ្ឋ ទាំងអាជ្ញាធរ សមត្ថកិច្ច យកចិត្តទុកដាក់ និងប្រុងប្រយ័ត្ន ចាត់វិធានការ របស់រាជរដ្ឋាភិបាល ដោយអនុវត្តតាម ក្រសួងសុខាភិបាល ក្រោយពីបែងចែក តំបន់ក្រហម លឿងទុំ និងលឿង បម្រាមហាមឃាត់ ពលរដ្ឋចេញចូល ក្នុងតំបន់ក្រហម ដោយគ្មានការអនុញ្ញាត ពីសមត្ថកិច្ចប្រចាំ គោលដៅបិទខ្ទប់ ក្រៅពីមន្ត្រី មធ្យោបាយ ពាក់ព័ន្ធ ដែលបានកំណត់ ។
ក្រៅពីឃើញនៅមានពលរដ្ឋ មធ្យោបាយមួយចំនួន ល្មើសបម្រាមគោចរ ទើបកម្លាំងមានសមត្ថកិច្ច ចាត់វិធានការ ចាប់ឃាត់មធ្យោបាយ បានជាបន្តបន្ទាប់ ហើយនៅរសៀល ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ កម្លាំងបន្តអនុវត្តចាប់ឃាត់ម៉ូតូ បានជាច្រើនគ្រឿង រួចប្រមូលដឹកយកទៅរក្សាទុក នៅសាលាខ័ណ្ឌ ពោធិ៍សែនជ័យ ដើម្បីចាត់ការបន្ត តាមគោលការច្បាប់ ។ ហើយក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចចាប់ឃាត់បានបុរសម្នាក់ញៀនថ្នាំ រួចនាំយកទៅផ្នែកជំនាញ ខណ្ឌពោធិ៍សែនជ័យ ៕/V