​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ចំនួន​អ្នក​ផ្ទុក​វីរុស​កូរ៉ូ​ណាស​រុបនៅ​ឥណ្ឌា​កើនឡើង​ជិត ២០ លាន​នាក់​កាលពី​ថ្ងៃ​ចន្ទ​ទី​០៣​ឧសភា​ដែល​ផ្ទុយ​គ្នា​ស្រឡះ​ពី​ការបើក​ប្រទេស​ជា​បណ្តើរៗ​នៅ​អឺរ៉ុប​និង​ប្រទេស​អ្នក​​មាន​ផ្សេងទៀត​នៅលើ​ពិភពលោក កន្លែង​ដែល​កម្មវិធី​ចាក់​វ៉ាក់សាំង​បាន​ជួយ​កាត់បន្ថយ​ករណី​ឆ្លង​ថ្មីៗ​។​

​ដោយ​លើកឡើង​ពី​វិសមភាព អង្គការ​សុខភាព​ពិភពលោក (WHO)​កាលពី​ថ្ងៃ​ចន្ទ​បាន​អង្វរ​ដល់​ក្រុម​ប្រទេស G7​ដែល​ជា​ប្រទេស​អ្នក​មាន​ឱ្យ​ប្រឹង​ជួយ​និង​ផ្តល់​មូលនិធិ​ដល់​ការ​ងើប​ឡើងវិញ​ពី​កូវី​ដ​១៩​ជា​សកល ដោយ​ព្រមាន​ថា វិបត្តិ​នេះ​មិន​អាច​ត្រូវបាន​ដោះស្រាយ​នៅ​ទូទាំង​ពិភពលោក​បាន​ទេ ប្រសិន​បើ​ពួកគេ​មិន​បោះ​ជំហាន​ចូល​ជួយ​។​

​នៅក្នុង​ប្រទេស​ឥណ្ឌា ករណី​កូវី​ដ​បាន​កើនឡើង​ប្រហែល​៨ លាន​នាក់​ចាប់តាំងពី​ចុង​ខែ​មីនា ខណៈ​នាយករដ្ឋមន្ត្រី​ណារិ​នដ្រា ម៉ូ​ឌី​កំពុង​រង​សម្ពាធ​កាន់តែ​ខ្លាំង​ឡើង​ដើម្បី​ចាត់វិធានការ​ដាច់ខាត​​ដើម្បី​បញ្ចៀស​ការកើនឡើង​ករណី​ឆ្លង​។​

​ទន្ទឹមនឹងនេះ​ដែរ អឺរ៉ុប​កំពុង​សម្លឹង​កាត់បន្ថយ​ការ​រឹតបន្តឹង​ការ​ធ្វើ​ដំណើរ​លើ​ទេសចរ​បរទេស​នៅ​ដើម​ខែ​ក្រោយ​ប្រសិនបើ​ពួកគេ​ត្រូវបាន​ចាក់​វ៉ាក់សាំង​ពេញលេញ​ឬ​មកពី​ប្រទេស​ដែល​គ្រប់គ្រង​​លើកូ​វីដ​បាន​ល្អ​៕

​ឥណ្ឌា​កំពុង​ប្រឈម​កង្វះ​អុកស៊ីសែន​យ៉ាងធ្ងន់ធ្ងរ​