ដោយ:សរិទ្ធ /កោះកុង: កម្លាំងសមត្ថកិច្ចប្រចាំការនៅប៉ុស្ដិ៍អូរជ្រៅ ខេត្តកោះកុង បានប្រើតេស្ដរហ័សលើបុរសម្នាក់ដែលជាអ្នកធ្វើដំណើរតាមដងផ្លូវ ស្រាប់តែរកឃើញវិជ្ជមានជំងឺកូវីដ១៩ នៅល្ងាចថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១។

អ្នកវិជ្ជមានជំងឺកូវីដ១៩នេះ ឈ្មោះ លីន ប៉ូលីន ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅបន្ទប់ជួលរោងចក្រដំបូលខៀវ ក្បែរផ្សារកាណា ឌីយ៉ា ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បច្ចុប្បន្នកំពុងដាក់សម្រាកឲ្យព្យាបាលនៅបន្ទប់ដាច់ដោយឡែក នៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល និងបានយកសំណាកបញ្ជូនទៅបាស្ទ័រដើម្បីបញ្ជាក់។

សមត្ថកិច្ចបានបញ្ជាក់ថា បុរសខាងលើមានមុខរបរជាអ្នកបើក រថយន្ដតាក់ស៉ី និងដឹកឥវ៉ាន់ ពីផ្សារថ្មី ទៅកោះកុង ហើយទើបតែ ដឹកថ្ងៃនេះប៉ុណ្ណោះ ស្រាប់តែតេស្ដរកឃើញវិជ្ជមានជំងឺកូវីដ១៩តែម្ដង៕