ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
កល
(កល់)
នាមសព្ទ
( សំ. កល ន. ឬ គុ. “មាយា; កោង; មានពុត…” ) ឧបាយយ៉ាងល្អិត, ល្បិច ( ឧបាយកល )
ដំណើរហ្នឹងជាកលឧបាយរបស់គេទេ; ប្រយ័ត្នចាញ់កលគេ ។
កូដកម្ម
(កូ-ដៈ-កាំ)
នាមសព្ទ
( បា. កូដ “កោង” + កម្ម ) អំពើព្រហើន, អំពើកោងកាចវៀចវេរ; ពុតត្បុត; ការសំដែងអាកប្បកិរិយាប្រឆាំងចំពោះរឿង ឬ កិច្ចការណាមួយដែលខ្លួនមិនពេញចិត្ត ។
កំណួច
នាមសព្ទ
ការកួច; ចំណងដែលចងកួច
កំណួចស្មៅ, កំណួចខ្សែ ។ លាក់កំណួច គឺលាក់ពុត, លាក់កលល្បិច ( ព. ប្រ. ) ។ ធ្លាប់ប្រើមកជា កំនួច, តែតទៅគួរប្រើជា កំណួច វិញ ។
ខូច
គុណសព្ទ
ដែលមានកិរិយាអាក្រក់, មានពុតត្បុត
មនុស្សខូច ។ ព. ផ្ទ. ជា ។
កិរិយាសព្ទ
វិនាស, អន្តរាយ, យកជាការមិនបាន
ខូចចិត្ត, ខូចខ្លួន, ខូចរបស់ទ្រព្យ ។
ស្លាប់
ជីតាខ្ញុំខូចពីយប់មិញ ។
ចេរ
(ចេ)
កិរិយាសព្ទ
(ព. បុ.) ដឹង, ជ្រាប, យល់
ពុំចេរពុត គឺពុំដឹងពុត។
ពុំចេរហេតុការណ៍ គឺពុំដឹងរឿងហេតុ ។ ព. កា.
ទោះដឹងពុតជា ពុំចេរពុតត្បុត ដឹងចិត្តបរិសុទ្ធ ពុំចេរឥរិយា ។ (ចេរ ក៏គឺដឹង, ដឹង ក៏គឺចេរ) ។ (សាស្ដ្រាច្បាប់ រាជនេតិ ជាព្រះនិពន្ធនៃព្រះរាជសម្ភារ) ។
គុណសព្ទ
យូរ, យឺតយូរ
ចេរកាល កាលយូរ (មក ពី ចិរ, ឥ > ឯ > ចេរ ។ ម. ព. ចីរកាល និង ចីរចរ ផង) ។