Home ព័ត៌មានអន្តរជាតិ រដ្ឋមន្ត្រី​វ...

រដ្ឋមន្ត្រី​វៀតណាម​និង​អ្នកជំនាញការ​មួយក្រុម​ចេញទៅ​ឡាវ​ដើម្បី​ជួយ​ការងារ​ប្រយុទ្ធ​នឹង​កូវី​ដ​១៩

​ប្រែ​សម្រួលៈ​វាសនា​/​ហាណូយ​៖ អនុ​រដ្ឋមន្ត្រី​សុខាភិបាល​វៀតណាម និង​អ្នកជំនាញការ​៣៥​នាក់ បាន​ចេញដំណើរ​ទៅ​ឡាវ​កាលពី​ថ្ងៃ​អង្គារ​ទី​៤​ឧសភា​នេះ ដើម្បី​ផ្តល់​ការគាំទ្រ​សំរាប់​ការប្រយុទ្ធប្រឆាំង​នឹង​កូវី​ដ​១៩​របស់​ប្រទេស​ជិតខាង​ជា​មិត្ត​។​

​ពួកគេ​នឹង​ជួយ​សង់​មន្ទីរពេទ្យ​កណ្តាលវាល មណ្ឌល​សង្គ្រោះ​បន្ទាន់​និង​សមត្ថភាព​ធ្វើតេស្តិ៍​រក​កូវី​ដ​១៩​ដល់​មន្ត្រី​សុខាភិបាល​ឡាវ​។​

​វៀតណាម​ក៏​បាន​ជួយ​ឡាវ​កន្លះ​លាន​ដុល្លារ និង​សម្ភារ​វេជ្ជសាស្ត្រ រួមមាន​ឧបករណ៍​ដកដង្ហើម​២០០​គ្រឿង​និង​ម៉ា​ស់មុខ​២​លាន​។​

​បើ​តាម​អនុរដ្ឋមន្ត្រី​សុខាភិបាល​វៀតណាម ឡាវ​សុំ​ការគាំទ្រ​ពី​វៀតណាម​ដើម្បី​ប្រយុទ្ធ​នឹង​កូវី​ដ​១៩​នៅក្នុង​រដ្ឋធានី​វៀងចន្ទន៍​និង​ក្រុង សុវណ្ណ​ខេត្ត​។​

​ឡាវ​តាំងពី​មុន​មក មាន​ការ​ឆ្លងកូវី​ដ​១៩​ជិត​១.០០០​នាក់ និង​មិន​មាន​អ្នក​ស្លាប់​ដោយ​ជំងឹ​នេះ​នៅឡើយ​ទេ​។​ទោះ​ជា​ចំនួន​ឆ្លង​នៅ​ទាប តែ​ការឆ្លង​កើន​ឡើង​នៅ​ប៉ុន្មាន​សប្តាហ៍​មក​នេះ ដោយ​ជា​មធ្យម​មួយ​​ថ្ងៃ​ប្រមាណ​១០០​នាក់​ខណៈ​ប្រទេស​ក្បែរ​ខាង​ថៃ​និង​កម្ពុជា​កំពុង​រង​ការវាយប្រហារ​ខ្លាំង​ពី​ជំងឺ​នេះ​។​

​នៅ​ថ្ងៃនេះ​ដែរ វៀតណាម​បាន​រាយការណ៍​រកឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​ចំនួន​២​នាក់ ម្នាក់​នៅ​ក្រុង​ហាណូយ និង​ម្នាក់​ទៀត​នៅ​ក្រុង​ដា​ណាំង​។​

​សូមបញ្ជាក់​ថា អ្នក​ឆ្លង​ថ្មី​នេះ​ម្នាក់​ជា​អ្នកដំណើរ​អង្គុយ​ជិត​អ្នកជំនាញការ​ចិន​ដែល​ចូល​មក​ធ្វើការ​នៅ​ក្រុមហ៊ុន​មួយ​នៅ​វៀតណាម​ខាងជើង​។​អ្នកជំនាញការ​ទាំងនេះ​ត្រូវបាន​នាំ​ទៅ​ធ្វើ​ចត្តា​ឡី​ស័ក​១៤​ថ្ងៃ​​នៅ​សណ្ឋាគារ​មួយ​បន្ទាប់​ពី​មក​ដល់​វៀតណាម​និង​បាន​ធ្វើតេស្តិ៍​អវិជ្ជមាន​នៅ​ចុងបញ្ចប់​ពេល​ចត្តា​ឡី​ស័ក​។​ពួកគេ​បាន​ចេញពី​សណ្ឋាគារ​និង​ទៅ​ក្រុមហ៊ុន​ហើយ​នឹង​កន្លែង​ជាច្រើន​ក្នុង​ប្រទេស​វៀតណាម​មុន​​វិល​ទៅ​ចិន​វិញ ។​នៅ​ប្រទេស​ចិន ពួកគេ​៤​នាក់ ក្នុងចំណោម​៥​នាក់​ត្រូវបាន​ពិនិត្យ​ឃើញកូ​វីដ​១៩​។​

​ឥឡូវ​ជនជាតិ​វៀតណាម​ជាង​ដប់​នាក់​ហើយ​បាន​ឆ្លងកូវី​ដ​១៩​ពី​ពួកគេ ក្នុងនេះ​១៣​នាក់​នៅ​ខេត្ត​វិញ​ហ្វ៊ុក និង​ម្នាក់​នៅ​ក្រុង​ហាណូយ​។​

​សំរាប់​ការឆ្លង​ក្នុង​សហគមន៍​ប​ច្ច​ប្បន្ន វៀតណាម​ក៏​រកឃើញ​អ្នក​ឆ្លង​២០​នាក់​ទៀត​នៅ​បណ្តា​ខេត្ត​ខាងជើង រួម​មាន​ហា​ណា​ម​,​ហ៊ុង យេន​,​ក្រុង​ហាណូយ​និង​ក្រុង​ហូជីមិញ​ភាគខាងត្បូង​ចាប់ពី​ថ្ងៃ​២៩​មេសា​​មក​៕

វេជ្ជបណ្ឌិត​២​នាក់​ពាក់​ស្រោមដៃ​មុន​ចូល​ព្យាបាល​អ្នកជំងឺ​កូវី​ដ​១៩​នៅ​មន្ទីរពេទ្យ​មួយ​នៅ​ក្រុង​ហាណូយ​

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular