ក្រសួង​ចាប់​រថយន្ត​ដឹក​លើស​ទម្ងន់​បាន​ជាង ៧០០​គ្រឿង​និង​ផាកពិន័យ​បាន​ជាង ១​ពាន់​លាន​រៀល

160

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​បាន​អះអាងថា ក្នុង​ត្រីមាស​ទីមួយ គិត​ចាប់ពី​ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ​២០២០ ដល់​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២១ លេខាធិការដ្ឋាន​របស់​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​បាន​ចាប់​រថយន្ត​ដឹក លើស​ទម្ងន់​បាន​ជាង ៧០០​គ្រឿង​និង​ផាកពិន័យ​បាន​ជាង ១​ពាន់​លាន​រៀល​។

​ប្រភព​ដដែល​បាន​អះអាងថា ជំនាញ​បាន​ឃាត់​ចាប់​រថយន្ត​ដឹក​លើស​ទម្ងន់ ចំនួន ៧១៧ គ្រឿង និង​ពិន័យ​ជា​ថវិកា​សរុប​បាន ១.០៧៤.២៧១.០០០ រៀល ។

​ប្រភព​ដដែល​បាន​បន្តថា សូម​ម្ចាស់​រថយន្ត​ដឹកទំនិញ​ទាំងអស់​ត្រូវ​ដឹងថា ការបង្ក ផលប៉ះពាល់​ដែល​បណ្តាលមកពី​ការដឹកជញ្ជូន​លើស​ទម្ងន់​គឺ​បាន​បំផ្លាញ​ផ្លូវជាតិ​ដែល​នាំ ឱ្យ​ខាតបង់​ថវិកាជាតិ ព្រមទាំង​បង្ក​នូវ​គ្រោះថ្នាក់​ចរាចរណ៍​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ សាធារណៈ និង​ជីវិត​មនុស្ស​ផងដែរ​ទន្ទឹម​នោះ​សូម​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ ដោយ​អនុវត្តតាម​វិធានការ ៣​កុំ ៣​ការពារ ឱ្យបាន​ត្រឹមត្រូវ​ព្រមទាំង គោរព​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​មិន​ដឹក​លើស​ទម្ងន់​ដើម្បី​ផ្លូវថ្នល់​អាច​ប្រើប្រាស់ បានយូរ ធ្វើដំណើរ​ប្រកប​នូវ​សុខ​សុវត្ថិភាព​៕​/PC/សរន