Home ព័ត៌មានអន្តរជាតិ មី​យ៉ាន់​ម៉ា ...

មី​យ៉ាន់​ម៉ា ចោទប្រកាន់​អ្នកកាសែត​ជប៉ុន ពី​បទ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​

ប្រែ​សម្រួលៈ​វាសនា​/​យ៉ាងហ្គោន​៖ របប​យោធា​មី​យ៉ាន់​ម៉ា បាន​ចោទប្រកាន់​អ្នកកាសែត​ជប៉ុន​ម្នាក់​នៅក្រោម​ច្បាប់​”​ព័ត៌មាន​ក្លែងក្លាយ​” នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន​នៅ​ថ្ងៃ​អង្គារ​ទី​៤​ឧសភា ។​

​អ្នកកាសែត​មិន​ធ្វើការ​អោយ​អង្គភាព​សារព័ត៌មាន​ណាមួយ​លោក យូគី គី​តា​ហ្ស៊ុ​យ​មី ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែ​មុន និង​ត្រូវបាន​ចោទប្រកាន់​កាលពី​ថ្ងៃ​ចន្ទ ចំ​ទិវា​សារព័ត៌មាន​ពិភពលោក​តែម្តង ។​​យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន​ក្យូ​ដូ លោក​ត្រូវបាន​ចោទប្រកាន់ថា ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​។​

​លោក​ជា​អ្នកកាសែត​ម្នាក់​ក្នុងចំណោម​អ្នកសារព័ត៌មាន​៥០​នាក់​ដែល​ត្រូវ​ចាប់ខ្លួន​នៅ​មី​យ៉ាន់​ម៉ា ជា​ផ្នែក​នៃ​ការបង្ក្រាប​របស់​របប​សឹក លើ​ការតវ៉ា​ជាទូទៅ​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​ចាប់តាំងពី​ថ្ងៃ​០១កុម្ភៈ​មក​៕

​លោក​គី​តា​ហ្ស៊ុ​យ​មី បាន​ស្ថិតនៅក្នុង​គុក​ចាប់តាំងពី​ថ្ងៃ​១៨​មេសា និង​ជា​លើក​ទី​២​ដែល​លោក​ត្រូវបាន​អាជ្ញាធរ​យោធា​ចាប់ខ្លួន​ចាប់តាំងពី​រដ្ឋប្រហារ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular