Home ព័ត៌មានអន្តរជាតិ បុរស​ឥណ្ឌា​អា...

បុរស​ឥណ្ឌា​អាយុ​១០៥​ឆ្នាំ​និង​ប្រពន្ធ​អាយុ​៩៥​ឆ្នាំ ផ្តួល​ជំងឺ​កូវី​ដ​១៩​បានសម្រេច​

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ បុរស​អាយុ ១០៥ ឆ្នាំ​ម្នាក់​និង​ភរិយា​អាយុ ៩៥ ឆ្នាំ​ដែល​រស់​នៅក្នុង​រដ្ឋ​ម៉ា​ហា​រ៉ា​ស្ត្រា ប្រទេស​ឥណ្ឌា បាន​វាយ​ផ្តួល​ជំងឺ​កូវី​ដ​១៩ បន្ទាប់ពី​ទទួល​ការព្យាបាល​ជោគជ័យ ដោយ​ផ្តល់​នូវ​ពន្លឺ​នៃ​សង្ឃឹម​ខ្លះ ខណៈ​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ​បាន​កើនឡើង​ដល់ ២០០.០០០ នាក់​កាលពី​ថ្ងៃ​ពុធ​ទី​២៨ មេសា​។​

​លោក​ដេ​នូ អ៊ូ​ម៉ា​ជី ឆា​វ៉ាន់ និង​ភរិយា​ឈ្មោះ ម៉ូ​តាបៃ បាន​ឆ្លង​វីរុស​កូរ៉ូណា​កាលពី​ខែ​មីនា ហើយ​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​រដ្ឋ​មួយ​នៅក្នុង​ស្រុក​ឡា​ទួ​របស់​រដ្ឋ​ម៉ា​ហា​រ៉ា​ស្ត្រា​។​

​អ្នក​ទាំង​ពីរ​បាន​ចាកចេញ​ពី​មន្ទីរពេទ្យ​នៅ​ថ្ងៃទី ០៤ ខែ​មេសា​បន្ទាប់ពី​ទទួល​ការព្យាបាល​រយៈពេល ១០ ថ្ងៃ​ដោយ​ជោគជ័យ​។​

​កូនប្រុស​របស់​ប្តី​ប្រពន្ធ​នេះ​គឺ​លោក ស៊ូ​រ៉េ​ស ឆា​វ៉ាន់ និយាយថា​គាត់​សង្ឃឹម​ការ​ជាសះស្បើយ​របស់​ពួកគាត់​នឹង​ផ្តល់ឱ្យ​ប្រជាជន​នូវ​ក្តីសង្ឃឹម​និង​ទំនុកចិត្ត​លើ​សមត្ថភាព​របស់​ពួកគេ​ក្នុងការ​ជាសះស្បើយ​ឡើងវិញ​៕

​លោក​ដេ​នូ អ៊ូ​ម៉ា​ជី ឆា​វ៉ាន់ និង​ភរិយា​ឈ្មោះ ម៉ូ​តាបៃ ជាសះស្បើយ​ពី​កូវី​ដ​១៩ ក្រោយ​ព្យាបាល​ជោគជ័យ ១០ ថ្ងៃ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular