Home ព័ត៌មានអន្តរជាតិ ថ្ងៃនេះ ថៃ​ស្...

ថ្ងៃនេះ ថៃ​ស្លាប់​២៧ ឆ្លង​១.៧៦៣​នាក់ ហើយ​ក្រុង​បាងកក​កំពុង​ផ្ទុះ​កូ​វីដជា​ចង្កោម​

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖ អ្នកជំងឺ​កូវី​ដ​១៩​ស្លាប់​នៅ​ថៃ​បាន​ឡើង​ហួស​៣០០​នាក់​កាលពី​ថ្ងៃ​អង្គារ នៅពេល​មនុស្ស​២៧​នាក់​ទៀត​បាន​ស្លាប់ និង​១.៧៦៣​នាក់​បាន​ឆ្លង​ថ្មី ដែលនាំអោយ​ថៃ​មាន​អ្នក​ឆ្លង​​សរុប​៧២.៧៨៨​នាក់ និង​៣០៣​នាក់​ស្លាប់​ដោយកូវី​ដ​១៩​។​

​អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព​កូវី​ដ​១៩​ថៃ បាន​និយាយថា​ក្នុងចំណោម​អ្នកស្លាប់​ថ្មី មាន​២១​នាក់​ជា​បុរស​និង​៦​នាក់​ជា​ស្ត្រី ហើយ​៨​នាក់​នៅ​ក្រុង​បាងកក​។​រីឯ​ក្នុងចំណោម​អ្នក​ឆ្លង​ទាំង​១.៧៦៣​នាក់​នៅ​២៤​ម៉ោ​កន្លងទៅ មាន​១.៧៥០​នាក់​ឆ្លង​នៅក្នុង​ស្រុក ដោយ​ក្រុង​បាងកក​ឆ្លង​ច្រើនជាងគេ​គឺ ៥៦២​នាក់ ។​

​អ្នកនាំពាក្យ​បាន​និយាយថា​«​ស្ថានភាព​កូវី​ដ​១៩​មាន​លំនឹង​តែ​ប្រជាជន​កុំ​ធ្វេសប្រហែស​។​បណ្តា​ខេត្ត​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន តែ​ក្រុង​បាងកក​អត់​»​។​

​ការវាយប្រហារ​ដោយកូវី​ដ​១៩​នៅ​រលក​ទី​៣​នេះ​ដែល​បាន​ចាប់ផ្តើម​កាលពី​ខែ​មុន នាំអោយ​មាន​អ្នក​ឆ្លង​ថ្មី​៤៣.៩២៥​នាក់ និង​ស្លាប់​២០៩​នាក់​។​

​កូវី​ដ​១៩​កំពុង​ឆ្លង​ជា​ចង្កោម​នៅក្នុង​សហគមន៍​ក្រីក្រ​ក្នុង​ក្រុង​បាងកក ជាហេតុ​នាំ​អោយ​រដ្ឋាភិបាល​ពន្លឿន​ការចាក់​វ៉ាក់សាំង​នៅទីនោះ ដោយ​ខ្លាច​វា​ធ្វើអោយ​ប្រព័ន្ធ​សុខាភិបាល​ថៃ​ធ្លាក់​ក្នុង​ស្ថានភាព​​លែង​អាច​គ្រប់គ្រង​បាន​។​

​ការឆ្លង​ជា​ចង្កោម​នេះ​នាំអោយ​មាន​ការបារម្ភ​អំពី​ការឆ្លង​ជាទូទៅ​ដោយសារ​តែ​ក្នុង​សង្កាត់​ផ្ទុះ​ជំងឺ​មាន​មនុស្ស​រស់​នៅ​ណែនណាន់ ហើយ​ពួកគេ​ជាច្រើន​ធ្វើដំណើរ​ពាសពេញ​ក្រុង​និង​ខេត្ត​ក្បែរៗ​ដើម្បី​ប្រកប​​របបរ​ចិញ្ចឹមជីវិត​។​

​អភិបាល​ក្រុង​បាងកក​បាន​និយាយ​នៅ​ថ្ងៃនេះ​ថា លោកនាយក​រដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន់​អូ​ចា បាន​សង្កត់ធ្ងន់​អំពី​តំរូវការ​ចាក់​វ៉ាក់សាំង​បន្ទាន់​ដល់​អ្នករស់នៅ​ក្នុង​សហគមន៍​ដែល​កំពុង​ផ្ទុះ​ជំងឺ​នៅ​សង្កាត់​ក្លង​​តឺយ​និង​ថា ការផ្ទុះ​ជំងឺ​នៅ​ពេលនេះ​ពិបាក​គ្រប់គ្រង​ជាង​ពេលមុនៗ​៕

​សហគមន៍​ក្រីក្រ​ក្នុង​ក្រុង​បាងកក​កំពុង​ផ្ទុះ​កូវី​ដ​១៩​ជា​ចង្កោម ដែល​វា​ពិបាក​គ្រប​គ្រង​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular