Home ព័ត៌មានអន្តរជាតិ បាក់​ផ្លូវ​រថ...

បាក់​ផ្លូវ​រថភ្លើង​លើ​អាកាស​នៅ​ម៉ិក​ស៊ិកស្លាប់ ២០ នាក់ របួស​៧០ នាក់​

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ មន្ត្រីប៉ូលិស​បាន​និយាយថា​ផ្នែក​មួយ​នៃ​ផ្លូវ​រថភ្លើង​លើ​អាកាស​ក្នុង​ទីក្រុង​ម៉ិក​ស៊ីកូ​បាន​បាក់​រលំ​និង​ធ្វើឱ្យ​រថភ្លើង​មួយគ្រឿង​ធ្លាក់​មក​លើ​មហាវិថី​ដ៏​មមាញឹក​មួយ​​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ទី​៣​ឧសភា (​ព្រឹក​ថ្ងៃ​អង្គារ​នៅ​កម្ពុជា​) ដោយ​សម្លាប់​មនុស្ស​យ៉ាងហោចណាស់ ២០ នាក់​និង​របួស​ប្រហែល ៧០ នាក់​។​

​រថយន្តស្ទូច​មួយ​គ្រឿង​បាន​ស្ទូច​រថភ្លើង​សំ​យ៉ុង​ឡើងលើ​ដើម្បី​ងាយស្រួល​ឱ្យ​បុគ្គលិក​សង្គ្រោះបន្ទាន់​ចូល​ទៅ​ពិនិត្យមើល​ថា​តើ​មាន​មនុស្ស​ជាប់​នៅ​ខាងក្នុង​ឬ​អត់​។

​អភិបាលក្រុង​លោកស្រី ក្លោ​ឌា សេន​ប៊ូ​ម និយាយថា អ្នករងរបួស ៤៩ នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ហើយ ៧ នាក់​ទៀត​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​និង​កំពុង​ទទួល​ការវះកាត់​។​

​លោកស្រី​សេន​ប៊ូ​ម​និយាយថា អ្នកបើកបរ​រថយន្ត​ម្នាក់​ត្រូវបាន​ទាញ​ចេញ​ទាំង​រស់​ពី​ឡាន​ដែល​ជាប់​នៅក្រោម​ផ្លូវ​។ ​ក្រុម​អ្នក​ជួយសង្គ្រោះ​រាប់សិប​នាក់​បាន​បន្ត​ស្វែងរក​តាមរយៈ​បំណែក​បាក់បែក​ពី​សំណង់​បេតុង​ដែល​ដួលរលំ​។​

​លោកស្រី​សេន​ប៊ូ​ម​និយាយថា “​ជា​អកុសល​មាន​កុមារ​ស្ថិតក្នុង​ចំណោម​អ្នក​ស្លាប់​”​។​

​ផ្លូវ​រថភ្លើង​លើ​អាកាស​នេះ​មាន​កម្ពស់​ប្រហែល ៥ ម៉ែត្រ​ឆ្លងកាត់​ពី​លើ​ទ្រូងផ្លូវ​នៃ​មហាវិថី​ថ្លា​ហូ​កនៅ​ចំហៀង​ខាងត្បូង ប៉ុន្តែ​រថភ្លើង​បាន​បើក​ពី​លើ​កំណាត់​ស្ពានបេតុង​ប្រវែង​មធ្យម​ដែល​ជាក់ស្តែង​ជួយ​​កាត់បន្ថយ​ចំនួន​អ្នក​ស្លាប់​និង​របួស​នៅ​ផ្លូវ​ខាងក្រោម​៕

​ក្រុម​អ្នក​ជួយសង្គ្រោះ​រាប់សិប​នាក់​កំពុង​បន្ត​ស្វែងរក​អ្នក​នៅ​រស់​តាមរយៈ​បំណែក​បាក់បែក​ពី​សំណង់​បេតុង​ដែល​ដួលរលំ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular