Apple អាច​នឹង​បន្ថែម​ឧបករណ៍​ចាប់​សញ្ញា​ដើម្បី​តាមដាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​និង​ជាតិ​អាល់កុល​ក្នុង​នាឡិកា​ឆ្លាត Apple Watch​ស៊េរី​ថ្មី​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ នាឡិកា Apple Watch របស់​អ្នក​អាច​នឹង​ប្រាប់​អ្នក​ថា​ពេល​ណា​អ្នក​ផឹក​ស្រា​ច្រើនពេក​ឬ​តើ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ឬ​អត់​។​

​នៅក្នុង​ឯកសារ SCC ថ្មីៗ​នេះ ក្រុមហ៊ុន​បច្ចេកវិជ្ជា​វេជ្ជសាស្ត្រ​ចក្រភព​អង់គ្លេស Rockley Photonics​បាន​ចុះបញ្ជី​ក្រុមហ៊ុន Apple​ជា “​អតិថិជន​ធំជាងគេ​”​របស់​ខ្លួន​ដែល​អាច​បន្ថែម​ឧបករណ៍​​ចាប់​សញ្ញា​ដើម្បី​វាស់​សញ្ញា​សម្គាល់​មួយចំនួន​នៅក្នុង​ឈាម​។​

​ឧបករណ៍​ចាប់​សញ្ញា​នឹង​លាក់ខ្លួន​ជាមួយ​នាឡិកា​ឆ្លាតរ​បស់ Apple​ដែល​ដាក់​នៅ​នឹង​កដៃ និង តាមដាន​សម្ពាធ​ឈាម ជាតិ​ស្ករ​ក្នុង​ឈាម និង​កម្រិត​ជាតិ​អាល់​កុល​។​

​នាឡិកា Apple Watch 6 របស់​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស​នេះ​គឺជា​នាឡិកា​ដំបូង​គេ​ដែល​អាច​វាស់​កម្រិត​អុកស៊ីសែន​ក្នុង​ឈាម​ប៉ុន្តែ​ប្រសិនបើ​បច្ចេកវិជ្ជា​ថ្មីៗ​ចុង​ក្រោយ​អាច​មាន​នៅក្នុង​នាឡិកា​ស៊េរី​ថ្មី​ដែល​នឹង​មកដល់​ខាងមុខ នោះ​វា​អាច​ក្លាយជា​អ្នក​ផ្លាស់ប្តូរ​ស្ថានការណ៍​សម្រាប់​មនុស្ស​ជាង ៤៣៦ លាន​នាក់​នៅ​ទូទាំង​ពិភពលោក​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​។​

​ផលិតផល​របស់​ក្រុមហ៊ុន Rockley Photonics​គឺ​តាមដាន​មុខងារ​សុខភាព​ជា​មួយ​កាំរស្មី​អ៊ី​ន​ហ្វ្រា​រ៉េដ រួម​មាន​សីតុណ្ហភាព​រាងកាយ សម្ពាធ​ឈាម និង​កម្រិត​គ្លុយកូស អាល់កុល​និង​អុកស៊ីសែន​​ក្នុង​ឈាម​។

​វេបសាយ Telegraph រាយការណ៍​ថា នាឡិកា​ថ្មី​នេះ​អាច​នឹង​មក​ដល់​នៅ​ឆមាស​ទី​មួយ​នៃ​ឆ្នាំ ២០២២៕

នាឡិកា Apple Watch 6 អាច​នឹង​មកដល់​នៅ​ឆមាស​ទី​មួយ​នៃ​ឆ្នាំ ២០២២

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular