ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
ពុត
នាមសព្ទ
ដំណើរបាំងទោសខ្លួន; ដំណើរបិញរបុញ, កិច្ចកលមាយា, ការក្លែងបង្វែងដំណើរឲ្យឃ្លាតចាកសេចក្ដីពិត ដូចយ៉ាងមិនឈឺក្លែងធ្វើឈឺជាដើម
មានពុត, ដេញពុត ។
ប្រើជា កិ. ក៏បានខ្លះ : វាពុតធ្វើជាឈឺ ។ ពុតត្បុត ពុតរបិញរបុញច្រើនបែបច្រើនយ៉ាង ។ ពុតព្នាយ ពុតខូចវៀចវេរចចេសរបិញរបុញ
ពុតព្នាយមានបី មួយដូចដំរីសាហាវឥតបទ អាចផ្សះផ្សាំងបាន កង្វេរកាន់កត់ ដាលដេញគោតគត់ ប្រាំមួយហត្ថហោង…( សាស្ត្រាច្បាប់ រាជនេតិ ) ។ ម. ព. ព្នាយ ផង ។
ពុតព្យសន៍ ( ម. ព. ព្យសន៍ ) ។ សម្លាប់ពុត ក្លែងធ្វើហាក់ដូចជាមិនឃើញ ឬមិនដឹងមិនឮមិនយកចិត្តទុកដាក់ដើម្បីឲ្យគេទុកចិត្តភ្លេចខ្លួន, ដោយបម្រុងនឹងដោះគេចខ្លួនឲ្យរួចពីកណ្ដាប់ដៃគេ ឬនឹងរករឿងរកហេតុគេ
ក្រពើសម្លាប់ពុត ។ ល ។
ពុតធ្លេ
នាមសព្ទ
ឈ្មោះប្រទាលមួយប្រភេទ មានដើម, ស្លឹក, ផ្កា ស្រដៀងនឹងចេកទេស ។ ឈ្មោះឈើមួយប្រភេទ មានសណ្ឋានស្លឹកស្រដៀងនឹងជ្រៃបាយហៅ ពោធិ៍ធ្លេ ក៏មាន ) ។
ពុតលំញង
នាមសព្ទ
ឈ្មោះត្រប់មួយប្រភេទ គឺត្រប់ដែលអ្នកស្រុកខ្លះហៅ ត្រប់លំញង នុះឯង
ត្រប់ពុតលំញង ( មើលក្នុងពាក្យ លំញង ន. ទៀតផង ) ។
សម្អប់ពុត
កិរិយាសព្ទ
ប្រមើលពុតគេដោយសេចក្ដីស្អប់; បង្ខូចកេរ្ដិ៍ឈ្មោះគេ, បំផ្លាញប្រយោជន៍គេ, ជំនានីសគេ
កុំសម្អប់ពុតគេ ។ ន. ដំណើរប្រមើលមើលពុតគេដោយសេចក្ដីស្អប់; ដំណើរជំនានីសគេ : និយាយបង្ខូចគ្នាដោយសម្អប់ពុត ។ សរ. ជា សំអប់ពុត ក៏បាន ។
អំពុត
និបាតសព្ទ
បំណាច់នឹង, បើបានជា
អំពុតនឹងធ្វើ គួរឲ្យមានប្រយោជន៍ខ្លះទៅអេះ ! ។ អំពុតអ្វី ? ឬអំពុតអី ? ប្រយោជន៍អ្វី ? ឬអំពល់អី ? : អំពុតអ្វីនឹងគាត់ ? , អំពុតអីនឹងទៅ ? ។ ( ព. កា. ) : គិតសិនកុំធ្លោយ អំពុតនឹងឲ្យ ត្រូវដឹងវែងខ្លី ឲ្យដាច់តែម្ដង ស្រួលជាងឲ្យខ្ចី ព្រោះគ្នាគ្មានអ្វី នឹងសងវិញទេ ។ ការឲ្យមានបី មួយគឺឲ្យខ្ចី មួយឲ្យទទេ ដោយចិត្តអាណិត មេត្តាឆ្ពោះគេ មួយដោយរិះរេ ឲ្យព្រោះគ្នាសូម ។