ដោយ​៖ ទេព មង្គល / តាកែវ​៖ រដ្ឋបាល​ខេត្តតាកែវ បានចេញ​សេចក្តីជូនដំណឹង​មួយ នៅ​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ ២០២១ នេះ ដោយ​ជម្រាបជូន​សាធារណជន​ទាំងអស់ ឱ្យបាន​ជ្រាប ស្ដីពី​ករណី ស្លាប់​បុរស​ជនជាតិខ្មែរ ចំនួន​១​នាក់ នៅ​មន្ទីរពេទ្យបង្អែក ខេត្តតាកែវ នៅ​ថ្ងៃទី​៤ ឧសភា នេះ​។​

​យោងតាម​របាយការណ៍ របស់​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាលខេត្ត បានឱ្យដឹងថា​៖ បុរស​ឈ្មោះ សោម ស៊ី​ណាត ជនជាតិខ្មែរ អាយុ ៤៥ ឆ្នាំ មាន​អាស័យដ្ឋាន នៅ​ភូមិ​ដំណាក់​ត្រ​យឹ​ង ឃុំ​ជំ​រះ​ពេន ស្រុក​សំរោង ខេត្តតាកែវ បាន​ចូលមក​សម្រាក នៅ​មន្ទីរពេទ្យបង្អែក​ខេត្តតាកែវ វេលា​ម៉ោង ១០:៣០​នាទី​ព្រឹក ថ្ងៃទី​៤ ខែឧសភា ឆ្នាំ ២០២១ ដោយមាន​អាកា​រៈ​ចុក​ណែន​ក្នុង​ទ្រូង និង​ទល់​នោម​។​

​បុរស​នេះ មានមុខ​របរ ជា​អ្នកជិះ​ម៉ូតូ​លក់​ម្ហូប​តាម​ភូមិ​នានា និង​ជា​អ្នកជំងឺ ដែលមាន​ជំងឺ​ប្រចាំកាយ​៖ ទឹកនោមផ្អែម លើសឈាម​រុំ​ា​រៃ ជាង ១០ ឆ្នាំ​មកហើយ និង​រលាក​ស្រោមពោះ ដោយ​ធ្លាយ​ក្រពះ​។ ៣​ថ្ងៃមុន​ម​មកដល់​មន្ទីរពេទ្យ គាត់​បាន​ទៅ​ពិគ្រោះ​ជំងឺ នៅ​គ្លីនិក​ឯកជន តឹក ប៊ុន​ហូ​ញ ថ្នល់​បត់ ខេត្តតាកែវ ដោយ​បញ្ហា​ទល់​នោម​។​

​ក៏ប៉ុន្តែ​មុនពេល​ស្លាប់ ក្រុមគ្រូពេទ្យ បាន​សម្រេចយក​សំណាក​ពី​ច្រមុះ ដើម្បី​ធ្វើតេស្ដ​រហ័ស រក​អង់​ទី​ហ្សែ​ន កូ​វីដ​១៩ លទ្ធផល​បង្ហាញថា វិជ្ជមាន​កូ​វីដ​១៩​។ បន្ទាប់មកទៀត ក្រុមគ្រូពេទ្យ បានសម្រេច​ធ្វើតេស្ដ បញ្ជាក់​ឡើងវិញ ដោយ​សំណាក​ច្រមុះ និង​បំពង់ ក ប្រើប្រាស់​ដោយ បច្ចេកទេស​ម៉ា​សុ​ី​ន Gene Xpert SARS-Cov2 លទ្ធផល​បង្ហាញថា វិជ្ជមាន​កូ​វីដ​១៩ ដដែល​។​

​តាម​ការសន្និដ្ឋាន​រប​ស់​គ្រូពេទ្យ​ថា អ្នកជំងឺឈ្មោះ សោម សុ​ី​ណាត ជនជាតិខ្មែរ អាយុ ៤៥ ឆ្នាំ បាន​ស្លាប់ ដោយសារ​ជំងឺ​ស្ទះ​ស​សៃ​ឈាម​បេះដូង (Intarctus du Myocarde Aigue) និង​មាន​វិជ្ជមាន កូ​វីដ ១៩៕/V