ភ្នំពេញៈរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចប់ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលក្តីក៏បញ្ហាបម្រាមគោចរមិនត្រូវបញ្ចប់ទេដោយនៅរក្សាពីម៉ោង២០(៨យប់)ដល់ម៉ោង៣ ដដែល។នេះបើយោងតាមសេចក្តីណែនាំស្តីពីការពង្រឹងការអនុវត្តវិធានការចាំបាច់មួយចំនួនដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចបញ្ចប់ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញនិងក្រុងតាខ្មៅខេត្តកណ្តាល នៅថ្ងៃទី៤ខែឧសភានេះ។
សេចក្តីនៅចំណុចទី៩បានបញ្ជាក់ថា៖”- គណៈអភិបាលរាជធានី ខេត្តត្រូវពិនិត្យរៀបចំដាក់ចេញ បម្រាមគោចរពីចន្លោះម៉ោង ២០ (ម្ភៃ) ដល់ម៉ោង ៣ (បី) សម្រាប់ភូមិសាស្ត្រទាំងមូលឬផ្នែកណាមួយដែល ស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន ប៉ុន្តែ ត្រូវយកចិត្តទុកដាក់ធានាឱ្យបាននូវការធ្វើដំណើរនិងការធ្វើសកម្មភាព ការងារចាំបាច់មួយចំនួន ជាអាទិ៍ ការធ្វើដំណើររបស់មន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ការដឹកជញ្ជូនទំនិញ និងគ្រឿងឧបភោគបរិភោគ , ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់, , ការដឹកជញ្ជូនទំនិញយុទ្ធសាស្ត្ររបស់រដ្ឋសេវាសង្គ្រោះបន្ទាន់ និងសេវាសុខាភិបាល ទាំងរដ្ឋ និងឯកជន, ឱសថស្ថានសេវាពន្លត់អគ្គិភ័យ, សេវាផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាត,សេវាប្រតិបត្តិការផ្នែកទូរគមនាគមន៍ , ទីតាំងផលិតគ្រឿងឧបភោគបរិភោគ និងទំនិញយុទ្ធសាស្ត្រដែលបមើ ឱ្យការប្រយុទ្ធនិងទប់ស្កាត់ជំងឺកូវីដ-១៩, ទីតាំងផលិតនិងផ្គត់ផ្គង់ឱសថ អាល់កុល អុកស៊ីហ្សែន និងសម្ភារៈ បរិក្ខាវេជ្ជសាស្ត្រផ្សេងទៀត, ស្ថានីយប្រេងឥន្ធនៈ- ហ្គាស, សេវាសណ្ឋាគារ និងផ្ទះសំណាក់ , ការបំពេញ កាតព្វកិច្ចដែលបម្រើផលប្រយោជន៍សាធារណៈ និងករណីចាំបាច់ ឬសេវាសាធារណៈចាំបាច់ដទៃទៀត៕