Home ហោរាសាស្ត្រ ហោរាសាស្រ្ត ប...

ហោរាសាស្រ្ត ប្រចាំថ្ងៃ ពុធ ទី ៥ ខែ ឧសភា ឆ្នាំ ២០២១

ឆ្នាំជូត​

​រាសី​ខ្ពស់ត្រដែត​។​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​ថ្ងៃនេះ​បាន​ផ្លាស់ប្តូរ​មក​ល្អប្រសើរ ដដែល​ទេ ហេតុនេះ​ធ្វើឱ្យ​ការរស់នៅ​មាន​ភាព​សុខដុម និង មាន​ក្រុមមនុស្ស​ចាប់អារម្មណ៍​ជួយ​ជ្រោមជ្រែង​វិញ​ខ្លះ ។​ក្រៅពីនេះ​ការប្រកប​ការងារ​ត្រូវបាន​ចៅហ្វាយនាយ និង​អ្នកគ្រប់គ្រង​អាណិត​ស្រឡាញ់​ថែមទៀត​។​អ្នកជំនួញ បើ​មាន​ញាតិមិត្ត​បបួល​ធ្វើ​អ្វីមួយ​ឬ​ត្រួសត្រាយ​ឱ្យ​ប្រកប​របរ​រកស៊ី​ជួញដូរ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត តែ​យ៉ាងណា​ក៏ត្រូវ​ប្រុងប្រយ័ត្ន​ព្រោះ​យីអ៊ុន​របស់​អ្នក​ក៏​ស្ថិតនៅក្នុង​គ្រោះ​ចាញ់បោក​គេ​ដែរ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម និង​បើ​មាន​ជម្លោះ​វិវាទ​ជា​ពេលវេលា​ត្រូវ​ដោះស្រាយ​ជាមួយគ្នា​ឱ្យដាច់​ស្រេច​ផងដែរ​៕

​ឆ្នាំឆ្លូវ​

​រាសី​ខ្ពស់ត្រដែត​។​លោកអ្នក​កើត​ឆ្នាំ​គោ​នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​នៅតែ​ល្អប្រសើរ​ដដែល​ទេ​គឺ​អ្វីៗ​មានការ​លូតលាស់​គ្រាន់​ជាទី​ពេញចិត្ត​។​សម្រាប់​ថ្ងៃនេះ​ពេលវេលា​ល្អ​របស់លោក​អ្នក​គឺ​ម៉ោង ៩,០០-១០,៥៩​វិនាទី​។ ការប្រកប​ការងា​រវិ​ញ​បើ​មាន​ទំនាក់ទំនង​ចរចា​តែង​អាច​សម្រេច​ដល់​គោលដៅ​និង​មិន​ដូច្នេះ​ក៏​គេ​ឆ្លើយតប​គ្រាន់​មាន​ក្តីសង្ឃឹម​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បញ្ចេញ​ថវិការ ឬ ទិញ​របស់​អ្វីមួយ​ទុក​ក៏​តែង​ទទួលផល​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។​
បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើទោះបី​ពេលនេះ​ជួប​នូវ​ឧបសគ្គ​រារាំង ប៉ុន្តែ​ចំណងស្នេហា​នៅតែ​ផ្អែមល្ហែម​ពុំ​មានការ​ងាករេ​ឡើយ​៕

​ឆ្នាំខាល​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ងាយ​ធ្លាក់​តោង​ជាប់​ខ្លួន​ផង​។​លោកអ្នក​តោង​តែ​ដឹងថា​អ្វី​ក៏ដោយ​បើ​មានការ​ប្រុងប្រយ័ត្ន​នោះ​ផង​ប៉ះទង្គិច​ក៏​តែង​កើតឡើង​តិចតួច​ដោយ​មិន​ធ្ងន់ធ្ងរ​នោះឡើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការទិញចូល​លក់​ចេញ​មាន​សភាព​គ្រាន់​រស់​រវើក​គួរសម ហើយ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ក៏មាន​ភាពល្អប្រសើរ​ដែរ​តែ​ត្រូវ​ត្រួតពិនិត្យ​សមាសភាព​ឱ្យបាន​ត្រឹមត្រូវ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​មិនទាន់មាន​គូគាប់​ហើយ​ចង់​ទំនាក់ទំនង​នរណាម្នាក់​តែង​ជោគជ័យ​៕

​ឆ្នាំថោះ​

​រាសី​ល្អជា​មធ្យម​។​នាពេលនេះ​មិន​ថា​អារម្មណ៍​ឬ​គំនិត​មានការ​ប្រែប្រួល​ច្រើន ហេតុនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​ការប្រកប​ការងារ​ពុំ​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី​សុខដុម​ដោយ​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួបតែ​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​បញ្ហា​ចូលលុកលុយ​យាយី​ច្រើន ដូចនេះ​ត្រូវ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈានដល់​ការ​ប្រេះឆា​ផ្សះផ្សា​លែងកើត​៕

​ឆ្នាំរោង​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​លោកអ្នក​តែង​ជួប​ភ្លើងស្តុប​ពណ៌​ក្រហម​ច្រើន និង ធ្វើ​អ្វី​តែង​រាំងស្ទះ​ច្រើន​ដែរ​។​ការប្រកប​ការងារ តែង​ជួប​លើ​កំណាត់​ផ្លូវ​រដិបរដុប ហើយ​ពិសេស​តែង​ងាយ​ទទួលរង​បាត់បង់​ហួស​ពី​ការគិត​ទុក​ផង​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​លោកអ្នក​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ឃើញថា​មាន​ភាព​ធូរស្បើយ​ជាង​មុន​បន្តិច​វិញ ហើយ​មុខរបរ​ទៀតសោត​ក៏មាន​ភាព​សុខដុម​ប្រពៃ​។​
រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម និង ស្រស់ស្រាយ​ប្រពៃ​ណាស់​៕

​ឆ្នាំម្សាញ់​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ និង មានរឿង​រាវ​ឱ្យ​សប្បាយចិត្ត​ផង​។​ក្រៅពីនេះ ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ ការបណ្តាក់ទុន​ចរចា ឬ ធ្វើ​កិច្ចសន្យា​អ្វីមួយ​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម ហើយ​បើ​ចង់​ជួញ​ឆ្ងាយ​ទៀតសោត​ក៏​ហុច​ផ្លែផ្កា​និង​សុខដុម​ល្អ​ប្រពៃ​។
​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​លោកអ្នក​មិនទាន់មាន​គូគាប់​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ស្វែងរក​បំផុត​៕

​ឆ្នាំមមី​

​រាសី​ស្រុតចុះ​។​សម្រាប់​ស្ត្រី​នាពេលនេះ​តោង​តែ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ផល​អាក្រក់​ងាយ​កើតឡើង​ពិសេស​បញ្ហា​ក្នុងផ្ទះ​សម្បែង​និង​ករឿង​រាវ​ផ្ទាល់ខ្លួន​។​ការប្រកប​ការងារ​មិនអាច​ប្រមាថ​បានទេ​ពីព្រោះថា​ងាយ​ជួប​បញ្ហា​ជាង​សព្វមួយដង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ប្រកួតប្រជែង​គ្នាច្រើន​និង​ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ផង​គួរ​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតឡើង​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​ដូច​ទឹកឃ្មុំ​ដូច្នេះ​ដែរ​៕

​ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។​ទាំង​ស្ត្រី​បុរស​មិនត្រូវ​ឈ្លក់​វង្វេង​នឹង​ល្បែងស៊ីសង​ទ្បើ​យ​ពីព្រោះ​នាំ​កើត​ឧបទ្រពចង្រៃ​ដំណើរ​ជីវិត​កើត​មានតែ​រឿង​ប្រទាំង​ប្រទើស​។​នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​សំខាន់​ឬ​រឿង​ធំដុំ​បានឡើយ​ពីព្រោះ​ងាយ​ជះ​ផល​អាក្រក់​ឡើង​ជាង​សព្វមួយដង​។​នៅថ្ងៃនេះ​បើ​មានការ​ប្រកបការងារ​តូចធំ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ហើយ​ត្រៀម​ទុកជាមុន​ទើប​បញ្ហា​អាក្រក់​មិនអាច​បៀតបៀន​កើតឡើង​ទៅរួច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ប្រជែង​គ្នាច្រើន​និង​ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ផង​គួរ​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតមានឡើង​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​ចង់​ចាញ់ឈ្នះ​គ្នា​ទៅវិញទៅមក​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។​ក្នុង​រង្វង់​គ្រូ​សារ​ចូរ​ប្រយ័ត្ន​កូនចៅ​តូចៗ​ឬ​មនុស្ស​ចាស់​កើតរោគ​ជំងឺ ពិសេស​ឱ្យ​ប្រយ័ត្ន​បញ្ហា​ចំណីចំណុក​។​ក្នុងថ្ងៃនេះ​បញ្ហា​ការងារ​និង​ប្រាក់កាស​មិន​ចោទ​ជា​បញ្ហា​ទេ និង បើ​មានការ​ឈ្មុសឈ្មុល​តែង​ជួប​សេចក្តីសម្រេច​ដូច​គាប់​បំណង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះ​តែង​មានការ​ប្រជែង​គ្នាច្រើន ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ព្រោះតែ​ការដណ្តើម​អតិថិជន​គ្នា​។​
​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ឆាប់​ប្រទាំង​ប្រទើស​គ្នា​បន្តិច​ដូចនេះ​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​ឡើង​៕

​ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​ជួប​ភាព​សុខដុម និង ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​។​ក្នុងថ្ងៃនេះ​ដែរ​បើ​លោក​អ្នកមាន​គម្រោងការ​ធ្វើ​អ្វី​ដែលជា​កិច្ចការងារ​សំខាន់​អាច​ចាប់ផ្តើមបាន​ហើយ​ព្រោះ​ផ្លែផ្កា​ដែល​ហុច​មកវិញ​ក៏​តែង​ដូច​ជាទី​គាប់ចិត្ត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ពុំ​ទាស់ខុស​អ្វី​ទេ​ពិសេស​ការចង់​បើក​របរ​រយះពេល​ខ្លីៗ​ជា​ការល្អប្រពៃ​បំផុត​ព្រោះ​ឱកាសល្អៗ​កំពុង​ហុច​ឱ្យ​។​
បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​មានបំណង​ចងសម្ព័ន្ធ​ស្នេហា​ថ្មីថ្មោង​ឃើញថា​ជា​ឱកាសល្អ​មួយ​ហើយ​៕

​ឆ្នាំច​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វីមួយ​តែង​មិន​សម្រេច​ដូច​បំណង​ឡើយ ហើយ​ពិសេស​ងាយ​កើត​បញ្ហា​ច្រើន​ចំពោះមុខ​ផង​។​នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកប​កិច្ចការងារ​ដែល​សំខាន់​ឡើយ​ពីព្រោះថា​ផល​មិនល្អ​តែង​ងាយ​កើតឡើង​ឱ្យឃើញ​ណាស់​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានដំណើរ​ការល្អប្រសើរ ហើយ​បើ​ចង់​ទារបំណុល​ពី​នរណាម្នាក់​ក៏​ជា​ពេលវេលា​ល្អ​ប្រពៃ​ណាស់ដែរ​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង និង រកាំចិត្ត​ចំពោះ​គ្នា​បន្តិច​ពីព្រោះ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​រៀងៗ​ខ្លួន​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​លោកអ្នក​ជួប​បញ្ហា​មិនល្អ​យាយី​ច្រើន​បន្តិច​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​ក្រៅពីនេះ​លោកអ្នក​អាច​ត្រូវ​បាត់បង់​ប្រាក់កាស​ច្រើន​ថែមទៀត​។​នៅថ្ងៃនេះ​បើ​លោកអ្នក​មាន​បញ្ហា​អ្វី​ត្រូវ​ដោះស្រាយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ថា​ងាយ​កើត​ពី​រឿង​តូចតាច​រីក​ជាធំ​ណាស់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនមាន​អ្វី​លេចធ្លោ​ទេ​គឺ​បើ​ចង់​រកស៊ី​ជួញដូរ​ឬ​ធ្វើ​អ្វី​ធំដុំ​ច្រើន​តែង​មិន​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​នោះឡើយ​។​
​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំ​ល្អ​ទេ​គប្បី​មានការ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular