Home កីឡា Man City ផ្តួ...

Man City ផ្តួល PSG ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ Champions League​ជា​លើកដំបូង​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ នៅ​គ្រា​ដែល រី​យ៉ាដ ម៉ា​រ៉េ​ស ស៊ុត​បំប៉ោង​សំណាញ់​ចុងក្រោយ ដែល​ជួយ​ឱ្យ Manchester City ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Champions League ជា​លើកដំបូង វា​ជា​ការ​ស៊ុត​ងាយស្រួល​បំផុត​ដើម្បី​យកឈ្នះ​លើ​ក្រុម Paris Saint-Germain ដែល​បាត់បង់​អស់​ការតាំង​អារម្មណ៍​ត្រជាក់ៗ និង​ការរក្សា​ទម្រង់​លេង​របស់ខ្លួន​។​

​ម៉ា​រ៉េ​ស​និយាយថា “​បន្ទាប់មក ពួកគេ​បាន​បាត់បង់​អស់​ការអត់ធ្មត់ ហើយ​ចាប់ផ្តើម​ទាត់​ធាក់​ពួកយើង ហើយ​វា​ជា​រឿង​ល្អ​”​។​

​វា​ជា​ខ្សែបម្រើ​ស្លាប​ដែល​មាន​ដើមកំណើត​នៅ​ទីក្រុង​ប៉ារីស​រូប​នេះ​ហើយ​ជា​អ្នក​ស៊ុត​ចូល​២​គ្រាប់​តែ​ឯង មុន​ពេល​ក្រុម PSG បាត់បង់​កីឡាករ អ៊ែន​ជែល ឌី​ម៉ា​រៀ ដោយសារ​ទទួល​បានកា​ត​ក្រហម​។ City បាន​យក​ឈ្នះ ២-០ ដើម្បី​ទម្លាក់​ក្រុម​ជើងឯក​រង​រដូវ​កាល​មុន​ក្នុង​លទ្ធផល​សរុប​ទាំង​ពីរ​ជើង ៤-១ កាលពី​ថ្ងៃ​អង្គារ​។​

​ម៉ា​រ៉េ​ស​និយាយថា “​ពួកគេ​ទទួលបាន​កាត​ក្រហម ហើយ​បន្ទាប់​មក​វា​កាន់តែ​ងាយស្រួល​សម្រាប់​យើង​”​។​

​វា​ជា​ការប្រកួត​ងាយស្រួល​បំផុត​សម្រាប់ City ដើម្បី​បាន​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ CL ជា​លើកដំបូង បើទោះបីជា​ក្លិប​នេះ​បាន​វិនិយោគ​លុយ​ជោគជាំ​អស់​រយៈពេល ១៣ ឆ្នាំ​ក៏​ដោយ​។ សូម្បី​ឡើង​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ឆ្នាំ​នេះ​ក្តី ក៏ City ត្រូវ​តស៊ូ​ក្តី​នៅ​តុលាការ​ដើម្បី​លុបចោល​ការហាមឃាត់​ក្លិប​ពី​ក្របខ័ណ្ឌ Champions League នៅ​រដូវ​កាល​នេះ​ចំពោះ​ការរំលោភ​លើ​ច្បាប់​ហិរញ្ញវត្ថុ​របស់ UEFA៕

​ម៉ា​រ៉េ​ស​ស៊ុត​ចូល​២​គ្រាប់​ជួយ​ឱ្យ City ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ Champions League ជា​លើកដំបូង​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular