Chelsea ឬ Real Madrid មួយ​ណា​នឹង​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ Champions League?

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ តើ​ក្រុម​តោ​ខៀវ Chelsea នឹង​មាន​ឱកាស​ឈ្នះ​ពានរង្វាន់ Champions League ម្តង​ទៀត​ទេ បន្ទាប់ពី​ពួកគេ​បានឈ្នះ​ពាន​មួយ​នេះ​ក្នុង​រដូវ​កាល ២០១១/១២ ឬ​មួយ​ក៏​ក្រុម​ស្តេច​សនឹង​យកឈ្នះ​លើ​តោ​ខៀវ​ដើម្បី​ឡើង​ទៅលើ​កពាន ដែល​ពួកគេ​បាន​លើក​ចុងក្រោយ​ក្នុង​រដូវ​កាល ២០១៧/១៨? ទោះយ៉ាងណា ការប្រកួត​នេះ​រំពឹង​មាន​ភាព​តានតឹង​ពេញ ៩០ នាទី ខណៈ​ដែល​ក្រុម​ទាំងពីរ​អាច​នឹង​រៀបចំ​យុទ្ធសាស្ត្រ​ការពារ​រៀងៗ​ខ្លួន​ដូច​ដែល​បាន​ឃើញ​ក្នុង​ការប្រកួត​តង់​ទី​ពីរ​ជើង​ទីមួយ​។​

​បើ​ការប្រកួត​ចប់​ត្រឹម​សូន្យ​ស្មើ​នោះ​ក្រុម​តោ​ខៀវ​នឹង​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ប៉ុន្តែ​ក្រុម​ស្តេច​ស Real Madrid ត្រូវការ​ឈ្នះ​ដាច់ខាត​នៅ​ទឹកដី Stamford Bridge ដើម្បី​មាន​លទ្ធភាព​លើ​កពាន CL​លើក​ទី ១៤ នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ពួកគេ​។ លោក ថូ​ម៉ាស់ ធូ​ខល់ បាន​ដឹកនាំ​ក្រុម​ម្ចាស់ផ្ទះ​ឱ្យ​មាន​ទម្រង់​លេង​ល្អប្រសើរ​ជាង​មុន​នៅ​រដូវ​កាល​នេះ ខណៈ​លោក​ហ្ស៊ី​នី​ឌី​ន ហ្ស៊ី​ដាន់​កំពុង​ជួប​បញ្ហា​របួស​
​នៅក្នុង​ក្រុម​។​

​ក្លិប​អង់គ្លេស​មួយ​នេះ​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ក្រោយ​ទទួល​ជ័យជម្នះ ២-០ ក្នុងផ្ទះ​ទល់នឹង​ក្រុម Fulham នៅ​ក្របខ័ណ្ឌ Premier League ។​ជ័យជម្នះ​នេះ​បាន​ធ្វើឱ្យ​ពួកគេ​ស្ថិត​ក្នុង​លំដាប់​កំពូល​ទាំង​បួន​
​នៅក្នុង​តារាង​ពិន្ទុ​។ ក្នុងពេល​ជាមួយគ្នា​នេះ​ដែរ ជ័យជម្នះ ២-០ លើ Osasuna ក្នុង​លី​ក​កំពូ​លអេ​ស្ប៉ាញ La Liga បាន​ជួយ​ឱ្យ​ស្តេច​ស​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ២ ក្នុង​តារាង​ពិន្ទុ​។​

* ព័ត៌មាន​ជើង​

Chelsea អាច​នឹង​មិន​មាន​វត្ត​មាន​របស់​ខ្សែបម្រើ​ម៉ា​ទី​អូ កូវ៉ា​ហ្ស៊ិ​ក នោះទេ ព្រោះ​មិន​ទាន់​ជាសះស្បើយ​ទាំងស្រុង​ពី​របួស ប៉ុន្តែ​ក្រៅពីនេះ​គឺ​មិន​មាន​បញ្ហា​របួស​ទេ​។ ទន្ទឹមនេះ Real Madrid នឹង​មាន​វត្តមាន​របស់​ប្រធាន​ក្រុម សឺ​ជី​អូ រ៉ា​ម៉ូ​ស ក្នុង​ឈុត​ធំ​សាជាថ្មី ក៏ដូចជា​ការវិលត្រឡប់​មក​វិញ​របស់​ខ្សែការពារ ហ្វូ​លែន មែន​ឌី ខ្សែ​បម្រើ ហ្វេ​ដេ​រីកូ វ៉ាល់​វើ​ដេ និង​ខ្សែប្រយុទ្ធ អេដិន ហាហ្សា​ដ​។ ដំណឹង​អាក្រក់​សម្រាប់ Real គឺ ខ្សែការពារ​កណ្តាល រ៉ា​ហ្វា​អែល វ៉ា​រ៉ា​ន់ នឹង​អវត្តមាន ដោយសារ​របួស​។

* ប្រវត្តិ​ប៉ះ​គ្នា​រវាង Chelsea vs Real Madrid

– ក្រុម​ទាំង​ពីរ​ជួប​គ្នា​តែ ៤ លើក​ប៉ុណ្ណោះ​គិត​ចាប់តាំងពី​ឆ្នាំ ១៩៩៨ ។​
– ស្តេច​ស​កត់ត្រា​ជ័យជម្នះ ២ លើក​ក្នុងចំណោម​នោះ​។​
– ការជួប​គ្នា​ជើង​ទី​មួយ​គឺ ១-១ ។​
– ក្រុម​ទាំង​ពីរ​ស៊ុត​ចូលគ្នា​ក្នុង ៣ ប្រកួត​ចុងក្រោយ​។​
– មានតែ​មួយ​ប្រកួត​គត់​ក្នុងចំណោម ៤ ប្រកួត​របស់​ពួកគេ​បញ្ចប់​ទៅ​ក្នុង​លទ្ធផល​សូន្យ​ស្មើ​។​

* ការ​ទស្សន៍ទាយ ៖

​ម្ចាស់ផ្ទះ​មានប្រៀប​ជាង​បន្តិច​ក្នុង​ការប្រកួត​ជើង​ទី​ពីរ​នេះ ដោយហេតុ​ថា​ពួកគេ​មាន​១​គ្រាប់​នៅ​ក្រៅ​ទឹក​ដី​នៅ​ជើង​ទីមួយ និង​ប្រកួត​ចុង​ក្រោយ​ក្នុងផ្ទះ ៣ លើក​នៅ​គ្រប់​ការប្រកួត​ធំៗ​គឺ​មិន​ដែល​ចាញ់​ឡើយ​។ ក្រោម​ការដឹកនាំ​របស់​លោក ថូ​ម៉ាស់ ធូ​ខល់ ក្រុម​តោ​ខៀវ​មានសង្ឃឹម​ខ្ពស់​ក្នុងការ​ឈ្នះ​ពាន​យ៉ាងហោច​មួយ​នៅ​រដូវ​កាល​នេះ ហើយ​ការ​ស៊ុត​ចូល​មួយ​គ្រាប់​នៅ​ជើង​ទីមួយ​នឹង​ផ្តល់ឱ្យ​ពួកគេ​នូវ​កន្លែង​ទំនេរ​ខ្លះ​ដើម្បី​ដកដង្ហើម​អំឡុង​ជើង​ទី​ពីរ​នៅ​ទីក្រុង​ឡុង​ដ៍​។​

​ដោយឡែក Real Madrid បាន​ញាំញី​ដោយ​បញ្ហា​របួស​ពេញ​មួយ​រដូវ​កាល និង បណ្តាល​ឱ្យ​តំបន់​ប្រយុទ្ធ​ធ្លាក់ចុះ​ប្រសិទ្ធភាព​បន្តិច​ដែរ​។ ដូច្នេះ​ច្បាស់​ណាស់ Chelsea មានប្រៀប​ជាង​ត្រង់​ថា​លេង​ក្នុង​ទឹកដី និង​ជា​ក្រុម​ទប់​ជាប់​មិន​ឱ្យ​របូត​គ្រាប់​បាល់ ៣០ លើក​ច្រើន ដែល​ជា​ចំនួន​ខ្ពស់​ជាង​គេ​នៅ​លី​ក​កំពូល​ទាំង​៥​នៅ​អឺរ៉ុប​។

​លទ្ធផល​ព្យាករណ៍ Chelsea ឈ្នះ ២-១ ឬ ១-០៕

Chelsea និង Real Madrid មួយណា​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ទៅ​ជួប Man City

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular