Home ព័ត៌មានជាតិ សង្គម សត្វ​ត្រ​យ៉ង​...

សត្វ​ត្រ​យ៉ង​ចង្កំ​កស​ជិត​ផុត​ពូជ​បំផុត ចំនួន ៥ ក្បាល​ត្រូវបាន​ប្រទះឃើញ​នៅ​សហគមន៍ អភិរក្ស​ជីវៈចម្រុះ​ស្រែ​ជ្រៃ​

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ សមាជិក​សហគមន៍​អភិរក្ស​ជីវៈចម្រុះ​ស្រែ​ជ្រៃ​បាន​អះអាងថា សត្វ​ត្រ​យ៉ង​ចង្កំ​កស​ជិត​ផុត​ពូជ​បំផុត ចំនួន ៥ បានបង្ហាញ​វត្តមាន​នៅក្នុង​សហគមន៍​ខ្លួន កាលពី​ខែ មេសា កន្លងទៅ ។

​ប្រភព​ដដែល​បាន​អះអាងថា ក្រៅពីនោះ ក៏មាន​សត្វ​បក្សី​ចំនួន ២៧ ប្រភេទ​ទៀត ត្រូវបាន​កត់ត្រា​ដោយ​សមាជិក​ក្រុម នៅក្នុង​អំឡុងពេល​ចុះ​កត់ត្រា​ប្រភេទ​សត្វ​ស្លាប នៅក្នុង​សហគមន៍​នោះ ។

​នៅក្នុង​អំឡុងពេល​នោះដែ​រ សមាជិក​សហគមន៍​ស្រែ​ជ្រៃ​ក៏បាន​ដោះ និង​បំផ្លាញ​មង អន្ទាក់​សត្វ ដែល​ជនសង្ស័យ​បានដាក់​នៅ​មាត់​ត្រពាំង ដែលមាន​សត្វ​ស្លាប​មួយចំនួន បាន​ជាប់ជំពាក់​ងាប់​នៅ​ទីតាំង​ជាក់ស្តែង​។ អន្ទាក់​គ្រប់​ប្រភេទ​ក៏ដូចជា​មង សត្វ​ជាដើម គឺជា​កត្តា​គម្រាមកំហែង​ដល់​សត្វ​ស្លាប​គ្រប់​ប្រភេទ​សហគមន៍​នឹង​បន្ត​អង្កេត​តាមដាន និង​ដោះ​អន្ទាក់​តាម​ត្រពាំង​ព្រមទាំង​អប់រំ​ប្រជាជន​ក្នុងភូមិ​អោយ​បញ្ឈប់​សកម្មភាព​ខុសច្បាប់​នេះ​៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular