ពងមាន់​ចំ​ហ៊ុយ​គ្រឿង​សមុទ្រ​

2253
ចែករម្លែក

+ គ្រឿងផ្សំ​
– ពងមាន់ ៥​គ្រាប់​
– ទឹកត្រី ១​ស្លាបព្រា​កាហ្វេ​
– ទឹកស៊ីអ៊ីវ ២​ស្លាបព្រា​កាហ្វេ​
– ម្រេច កន្លះ​ស្លាបព្រា​កាហ្វេ​
– ទឹក ១០០​មី​លី​លីត្រ​
– បង្គារ ២​ខាំ (​ធ្វើអោយ​ស្អាត ហាន់​ល្អិតៗ​)
– មឹក ២​ខាំ (​ធ្វើអោយ​ស្អាត ហាន់​ល្អិតៗ​)
– ស្លឹក​ខ្ទឹម ៣០​ក្រាម (​ហាន់​ខ្លីៗ​)
– គ្រាប់សណ្តែក ៥០​ក្រាម​
– ផ្សិត​ខ្មៅស្រស់ ៥០​ក្រាម (​ហាន់​ល្អិតៗ​)
– ការ៉ុត ៥០​ក្រាម (​ហាន់​ជា​ដុំ​ល្អិតៗ​)

+ វិធី​ធ្វើ​
– គោះ​ពងមាន់​ដាក់​ក្នុង​ចាន​ធំ​មួយ រួច​កូ​អោយ​បែក​សព្វ​ល្អ សឹម​ដាក់ ម្រេច ទឹកត្រី ទឹកស៊ីអ៊ីវ និង​ទឹក​កូ​អោយ​សព្វ​។​
– បន្ទាប់មក​ដាក់ បង្គារ មឹក ស្លឹក​ខ្ទឹម គ្រាប់សណ្តែក ផ្សិត​ខ្មៅស្រស់ និង​ការ៉ុត​កូ​អោយ​សព្វ​។​
– យក​ពងមាន់​ទៅ​ចំ​ហ៊ុយ​ប្រហែល ២០ ទៅ ២៥​នាទី​ជាការ​ស្រេច​៕ ប្រភព​: http://housewifekh.com

ទីតាំងផ្សាយពាណិជ្ជកម្ម