កាកបាទក្រហមកម្ពុជា ទទួល​ការបរិច្ចាគ​ថវិកា​ជាបឋម ពី​សប្បុរសជន​នានា បាន​ជាង១៨លាន​ដុល្លារ សម្រាប់​ឆ្នាំ​២០១៨

1074
ចែករម្លែក
  • 63
    Shares

ដោយ​៖ ទេព មង្គល /
​ភ្នំពេញ​៖ សម្រាប់​នៅ​ឆ្នាំ​២០១៨នេះ កាកបាទក្រហមកម្ពុជា បានទទួល​ការបរិច្ចាគ​ថវិកា ពី​សប្បុរសជន​នានា មាន​ចំនួន​ប្រមាណ​ជាង ១៨ លាន​ដុល្លារ នៅក្នុង​ពិធី​អបអរសាទរ​ខួប​ទី​១៥៥ ទិវា​ពិភពលោក កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ក្រោម​ប្រធានបទ «​កាកបាទក្រហមកម្ពុជា មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា – មិន​ទុក​នរណាម្នាក់​ចោល​»។ នេះ​បើ​យោងតាម​តួលេខ ជា​បណ្ដោះអាសន្ន ដែល​បានប្រកាស នៅក្នុង​ពិធី នា​ព្រឹក​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៨ នេះ​។

​នៅ​ព្រឹក​ថ្ងៃ​អង្គា​រ៍ ទី​៨ ឧសភា​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ជា​អធិបតីភាព ប្រារព្ធ​ទិវា​ពិភពលោក កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា លើក​ទី​១៥៥ ក្រោម​ប្រធានបទ «​កាកបាទក្រហមកម្ពុជា មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា – មិន​ទុក​នរណាម្នាក់​ចោល​»​។​

​ទិវា​ពិភពលោក កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ត្រូវបាន​ប្រារព្ធ​ធ្វើឡើង ជា​រៀងរាល់ឆ្នាំ នៅ​ទីស្នាក់ការ​កណ្ដាល កាកបាទក្រហមកម្ពុជា ក្នុង​គោលបំណង ផ្សព្វផ្សាយ អំពី​សមិទ្ធផល​សម្រេច​បាន និង​កៀរគរ​រក​មូលនិធិ ដើម្បី​បន្ដ​ប្រតិ​ប​ត្ដិ​ការ​មនុស្សធម៌ ជួយ​ប្រជាពលរដ្ឋ ងាយ​រងគ្រោះ​បំផុត នៅ​ទូទាំងប្រទេស​កម្ពុជា ដោយ​មិន​ប្រកាន់ និន្នាការ​នយោបាយ ជាតិ​សាសន៍ សាសនា វណ្ណៈ ពណ៌​សម្បុរ​អ្វី​ទាំងអស់​។​

​យោងតាម​តួលេខ​ជា​បណ្ដោះអាសន្ន ដែល​បានប្រកាស នៅក្នុង​ពិធី​នា​ព្រឹក​មិញ​នេះ កាកបាទក្រហមកម្ពុជា ទទួលបាន​ថវិកា​សរុប ពី​សប្បុរសជន​នានា ចំនួន ១៧.៧៣៦.៧១២ ដុល្លារ និង​លុយ​ខ្មែរ ១១៨.២៤២.៣០០ រៀល សរុប​បញ្ចូល​គ្នា​ជាង ១៨ លាន​ដុល្លារ​។​

​នៅក្នុង​ឱកាស​នោះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា សមិទ្ធផល​ដែល​កាកបាទក្រហមកម្ពុជា សម្រេចបាន គឺ​បានមកពី​ការរួម​សាមគ្គី នៃ​កម្លាំង​មហាជន ហើយ​សម្ដេច​បាន​ស្ញប់ស្ញែង​ផងដែរ ចំពោះ​សប្បុរសជន​នានា រួម​ទាំង​អ្នកវិនិយោគ មកពី​ក្រៅប្រទេស​ផងដែរ ដែល​បាន​បរិច្ចាគ​ថវិកា​របស់ខ្លួន ជួយ​ទ្រទ្រង់​ ដល់សកម្មភាពកាកបាទក្រហមកម្ពុជា​៕v​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ