Home ព័ត៌មានអន្តរជាតិ អ្នក​ព្យាករណ៍...

អ្នក​ព្យាករណ៍​ព្រមាន​ថា ចំនួន​អ្នក​ស្លាប់​ដោយកូវី​ដ​១៩ នៅ​ឥណ្ឌា​អាច​នឹង​កើនឡើង​ទ្វេ​ដង​នៅ​ប៉ុន្មាន​សប្តាហ៍​ទៀត​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ រលក​វីរុស​កូរ៉ូណា ដែល​ធ្វើឱ្យ​ឥណ្ឌា​ធ្លាក់​ចូល​ក្នុង​វិបត្តិ​សុខភាព​ធំ​បំផុត​នៅលើ​ពិភពលោក មាន​សក្តានុពល​ក្នុង​ការវិវត្ត​កាន់តែ​អាក្រក់​ទៅៗ​នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ ដោយ​គំរូ​ស្រាវជ្រាវ​មួយ​ចំនួន​បាន​ប៉ាន់ស្មាន​ថា ចំនួន​អ្នក​ស្លាប់​អាច​កើនឡើង​ទ្វេ​ដង​ពី​កម្រិត​បច្ចុប្បន្ន​។​

​ក្រុម​ស្រាវជ្រាវ​មួយ​នៅ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​ឥណ្ឌា​ក្នុង​ទីក្រុង​បាង​ហ្គា​ឡូបា​ន​ប្រើ​គំរូ​គណិតវិទ្យា​ដើម្បី​ព្យាករណ៍​ថា ការស្លាប់​ប្រហែល ៤០៤.០០០ នាក់​នឹង​កើត​ឡើង​នៅ​ថ្ងៃទី ១១ ខែ​មិថុនា​ប្រសិនបើ​និន្នាការ​បច្ចុប្បន្ន​នៅតែ​បន្ត​។ គំរូ​មួយ​ទៀត​ពី​វិទ្យាស្ថាន​វាស់វែង​និង​វាយតម្លៃ​សុខភាព (IHME)​នៅ​សាកលវិទ្យាល័យ​វ៉ាស៊ីនតោន​បាន​ព្យាករណ៍​ថា​នឹង​មាន​មនុស្ស​ស្លាប់ ១.០១៨.៨៧៩ នាក់​នៅ​ចុងខែ​កក្កដា​។​

​ខណៈ​ករណី​ឆ្លង​វីរុស​កូរ៉ូណា​អាច​ពិបាក​ក្នុង​ការទ​ស្សន៍​ទាយ​ជាពិសេស​នៅក្នុង​ប្រទេស​សម្បូរ​មនុស្ស​ដូច​ជា​ឥណ្ឌា ការព្យាករណ៍​ទាំងនេះ​ឆ្លុះបញ្ចាំង​ពី​តម្រូវការ​បន្ទាន់​សម្រាប់​ឥណ្ឌា​ក្នុង​ការបង្កើន​វិធានការ​​សុខភាព​សាធារណៈ​ដូចជា​ការ​ធ្វើតេស្តិ៍​និង​ការរក្សា​គម្លាត​សង្គម​។ ទោះបីជា​ការប៉ាន់ស្មាន​ដ៏​អាក្រក់​បំផុត​អាច​ត្រូវបាន​បញ្ចៀស​បាន​ក៏​ដោយ ក៏​ឥណ្ឌា​នៅតែ​អាច​មាន​អ្នក​ស្លាប់​ដោយកូវី​ដ​ច្រើន​បំផុត​​នៅលើ​ពិភពលោក​។ បច្ចុប្បន្ននេះ សហរដ្ឋ​អាម៉េរិក​មាន​ចំនួន​អ្នក​ស្លាប់​ច្រើន​ជាង​គេ​បំផុត​គឺ​ប្រហែល ៥៧៨.០០០ នាក់​។​

​ឥណ្ឌា​បាន​រាយការណ៍​អ្នកស្លាប់​រហូតដល់​ទៅ ៣.៧៨០ នាក់​នៅ​ថ្ងៃ​ពុធ​ទី​៥ ឧសភា​នេះ ដែល​សរុប​មាន​អ្នកស្លាប់ ២២៦.១៨៨ នាក់ រួមជាមួយ​នឹង​ករណី​ឆ្លង​ថ្មីៗ​ចំនួន ៣៨២.៣១៥ ករណី​ដោយ​នាំឱ្យ​​ចំនួន​ឆ្លង​សរុប​កើន​លើស​ខ្ទង់ ២០,៦ លាន​នាក់​៕

​មនុស្ស​កំពុង​ឈរ​មើល​ការ​បូជាសព​ជនរងគ្រោះ​ដោយកូវី​ដ​១៩ នៅ​ឥណ្ឌា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular