ដោយៈ​សុផល​/​ភ្នំពេញ​៖ ខណៈពេលដែល​ជំងឺ​រាតត្បាត​នៅតែ​បន្ត​ជះឥទ្ធិពល​ដល់​ប្រទេស​កម្ពុជា ភ្នាក់ងារ​វី​ង​នៅ​ទូទាំងប្រទេស​បាន​រួបរួមគ្នា​ម្តង​ទៀតហើយ ដោយ​បរិច្ចាគ​នូវ​ធនធាន​ផ្ទាល់ខ្លួន ដើម្បី​គាំទ្រ​ដល់​សហគមន៍​មូលដ្ឋាន​ដែល​កំពុង​ជួប​ការលំបាក​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​។​

​អ្នកស្រី តាន់ សៀក​លៀង មាន​អាយុ៣០ឆ្នាំ រស់នៅ​សង្កាត់​ស្ទឹងមានជ័យក្នុង​រាជធានី​ភ្នំពេញ ​បាន រៀបចំ​អង្ករ ៣០០ គីឡូក្រាម ព្រមទាំង​ត្រីខកំប៉ុង និង​ទឹកត្រី នៅ​ពីមុខ​ហាង​វី​ង​របស់គាត់​ដើម្បី​ចែក ជូន​ដល់​សហគមន៍ ដែល​ភាគច្រើន ជា​កម្មករសំណង់ និង​អ្នក​រើស​អេតចាយ​។ អ្នកស្រី សៀក​លាង បាន​ឲ្យ​ដឹងថា​៖“ ការចូលរួម​របស់ខ្ញុំ​គឺ​មិន​ច្រើន​ទេ ប៉ុន្តែ​វា​នឹង​ជួយ​កាត់បន្ថយ​បន្ទុក​ដល់​គ្រួសារ​របស់​ពួកគេ​បាន​ខ្លះៗ​។ ម្តាយ​ខ្ញុំ និង​ខ្ញុំ​បានរស់នៅ​ទីនេះ​ជិត ៣០ ឆ្នាំ​ហើយ​។ យើង​ចង់​ជួយ​អ្នកជិត ខាង​របស់​យើង​” ។​

​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​ឯណោះ​វិញ លោកស្រី មូ ស៊ីវ​តាន មាន​អាយុ ៣៨ ឆ្នាំ ជា​ម្ចាស់​ហាង​វី​ង យីហោ ថៃ ឆាង ក្នុង​ខេត្តរតនគិរី បាន​ចែក​អាហារ​ដល់​អ្នក​ខ្វះខាត និង​អ្នកធ្វើការងារ​នៅ​មណ្ឌល​ចាក់​វ៉ាក់សាំង​កូ​វីដ ១៩​។ លោកស្រី ស៊ីវ​តាន បាន​មានប្រសាសន៍ថា​៖“ នេះ​ជា​ស្មារតី​នៃ​ការចែករំលែក​ដល់​សហ​គម​ន៍​។ ឥឡូវនេះ ខ្ញុំ​កំពុង​បបួល​បងប្អូន​ឲ្យ​ចូលរួម​កិច្ចការ​សប្បុរស​នេះ​បន្ថែមទៀត​។​

​លោក ម៉ា​នូ រ៉ា​ចាន់ អគ្គនាយក​នៃ​ធនាគារ​វី​ង​(​ខេ​ម​បូ​ឌា​)​ម​.​កបាន​មានប្រសាសន៍ថា​៖“​សាមគ្គីភាព​មាន​សារសំខាន់​ក្នុងការ​ជំនះ​នូវ​ការលំបាក​ដែល​កើតឡើង​នៅក្នុង​ស្ថានភាព វិបត្តិ​បែបនេះ​។​យើង​មាន​មោទនភាព​ណាស់​ដែល​ភ្នាក់ងារ​របស់​យើង​ជាច្រើន​បាន​ចូលរួម​ក្នុង​សកម្មភាព​សប្បុរសធម៌​បែបនេះ​ម្តងទៀត​។​សកម្មភាព​សប្បុរសធម៌​របស់​ពួកគេ​នឹង​ជម្រុញ​អ្នកជិតខាង​របស់​ពួកគេ​ឱ្យចូល​រួម​ផងដែរ ។​”

​លោក ស្រ៊ុន ឈាង​ស្រេង នាយក​គ្រប់គ្រង​អាជីវកម្ម​ទីផ្សារ​អតិថិជន​នៃ​ធនាគារ​វី​ង​បាន​សង្កេត ឃើញ ​នូវ​ការចូលរួម​វិភាគទាន​សប្បុរសធម៌​ពី​ភ្នាក់ងារ​វី​ង​ជាច្រើន​នៅ​ទូទាំង ប្រទេស​នៅពេល​ពួកគេ​ចែកចាយ​សកម្មភាព​ទាំងនោះ​តាម​អ៊ី​ន​ធើ​ណែ​ត​។​

​លោក ឈាង​ស្រេង មានប្រសាសន៍ថា​៖“ យើង​បានឃើញ​មាន​ភ្នាក់ងារ​នៅ​ខេត្តបាត់ដំបង បន្ទាយ មានជ័យ កំពង់ឆ្នាំង មណ្ឌល​គី​រី និង​ខេត្ត​ដទៃទៀត បាន​ជួយ​គាំទ្រ​សហគមន៍​របស់​ពួកគេ ។ យើង​បានស្នើ​ពួកគេ​ឲ្យ​គោរព​តាម​វិធានការ​សុវត្ថិភាព​ដោយ​ពាក់​ម៉ាស រក្សា​គម្លាត​សុវត្ថិភាព​សង្គម និង​ឈរ​តាម​ស្លាក​សញ្ញា​សុវត្ថិភាព​នៅពេល​ពួកគេ​ធ្វើ​កិច្ចការ​សប្បុរសធម៌​” ។

​ក្នុង​គ្រា​ដ៏​លំបាក​នេះ វី​ង​ក៏​មិន​យក​ថ្លៃ​សេវា​សម្រាប់​ការផ្ទេរ​ប្រាក់​ពី​វី​ង​ទៅ​វី​ង​ដោយ​ប្រើ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​ហើយ​អនុញ្ញាត​ឲ្យ​ផ្ទេរប្រាក់​បាន​រហូតដល់ ២០.០០០ ដុល្លារ ក្នុង​១​ថ្ងៃ​។ កត្តា​នេះ​នឹង​ផ្តល់​ភាព ងាយស្រួល​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់​ក្នុង​ការផ្ញើ​ប្រាក់​ទៅ​គ្រួសារ​របស់​ពួកគេ​ហើយនឹង​កាត់ បន្ថយការធ្វើដំណើរ​ក្នុងពេល​មាន​ជំងឺ​កូ​វីដ ១៩ នេះ​។​ចំណែក វី​ង​ម៉​ល​ក៏​កំពុងផ្តល់​សេវាកម្ម​ដឹក ជញ្ជូន​ឥតគិតថ្លៃ​ដល់​អាជីវករ​ដែល​កំពុង​ជួប​ការលំបាក​និង​អ្នក​ដែល​ត្រូវ​ការទិញ​អាហារគ្រឿងទេ សនិង​ទំនិញ​ចាំបាច់​តាមរយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង ។​ប្រជាជន​ក៏​អាច​ប្រើ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​ដើម្បី​ទូទាត់​ការចំណាយ​ផ្សេងៗ​ដោយ​មិនចាំបាច់​ធ្វើដំណើរ​ឆ្ងាយ សម្រាប់​សេវាកម្ម​សំខាន់ៗ​ដូចជា​៖ ការទូទាត់​ថ្លៃ​ទឹក​ភ្លើង បញ្ចូល​ទឹកប្រាក់​ទូរស័ព្ទ ការទូទាត់​ជាមួយ​សេវាកម្ម​ដឹកជញ្ជូន និង​អាជីវកម្ម​ផ្សេងៗ​៕Ph