Home ព័ត៌មានអន្តរជាតិ តោ​៨​ក្បាល​នៅ...

តោ​៨​ក្បាល​នៅ​សួនសត្វ​ឥណ្ឌា​ឆ្លងកូវី​ដ​១៩

​ប្រែ​សម្រួលៈ​វាសនា​/​ហៃ​ដេ​រ៉ា​បាត​៖​តោ​អាស៊ី​ចំនួន​៨​ក្បាល​នៅ​សួនសត្វ​ឥណ្ឌា​មួយ​បាន​ឆ្លងកូវី​ដ​១៩ នេះ​បើ​តាម​ការ​អោយដឹង​ពី​រដ្ឋាភិបាល​កាលពី​ថ្ងៃ​អង្គារ តែ​មិន​មាន​ភស្តុតាង​បង្ហាញថា សត្វ​ទាំងនេះ​អាច​​ចម្លង​វីរុស​មកកាន់​មនុស្ស​ទេ​។​

​អាជ្ញាធរ​សួន​នៅក្នុង​រដ្ឋ​ហៃ​ដេ​រ៉ា​បាត បាន​ចែករំលែក​សំណាក​ជាមួយ​មន្ទីរពិសោធន៍​ស្រាវជ្រាវ​របស់​រដ្ឋ​កាល​ពី​ថ្ងៃ​២៤​មីនា បន្ទាប់​ពី​សត្វ​តោ​ទាំង​នេះ​បង្ហាញ​សញ្ញា​មាន​បញ្ហា​ដកដង្ហើម​។​

​លទ្ធផល​ធ្វើតេស្តិ៍​នេះ​កើតឡើង​ចំ​ពេលឥ​ណ្ឌា​មាន​អ្នក​ឆ្លង​គរ​ទឹក​គរ​ដី​។​

​ក្រសួង​បរិស្ថាន ព្រៃឈើ​និង​ការប្រែប្រួល​អាកាសធាតុ បាន​និយាយថា​« ផ្អែកលើ​បទពិសោធន៍​ជាមួយ​សត្វ​ចិញ្ចឹម​ក្នុង​សួន​នៅ​កន្លែង​ផ្សេង​ក្នុង​លោក​ដែល​រកឃើញ​វីរុស​Sars-CoV-2​កាលពី​ឆ្នាំមុន វា​មិន​​មាន​ភស្តុតាង​ថា សត្វ​ចិញ្ចឹម​អាច​ចម្លងជំងឺ​នេះ​ទៅ​មនុស្ស​ទេ​»​។​

​សួន​The Nehru Zoological Park​ត្រូវ​បាន​បិទ​ក្រោយ​រក​ឃើញ​សត្វ​តោ​កើតកូ​វីដ​១៩​។​

​ឥណ្ឌា​ត្រូវបាន​រាយការណ៍​ថា​ឆ្លងកូវី​ដ​១៩​មួយថ្ងៃៗ​ជាង​៣០០.០០០​នាក់​អស់​ពេល​១៣​ថ្ងៃ​ជាប់​គ្នា ហើយ​ឥឡូវ​ចំនួន​អ្នក​ឆ្លង​សរុប​កើន​ហួស​២០​លាន​នាក់ ជា​ចំនួន​ឆ្លង​ច្រើន​បំផុត​លំដាប់​តី​២​បន្ទាប់​ពី​សហរដ្ឋ​​អាម៉េរិក​៕

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular