Home ព័ត៌មានអន្តរជាតិ ឥណ្ឌា​មាន​អ្ន...

ឥណ្ឌា​មាន​អ្នក​ឆ្លងកូវី​ដ​ថ្មី​ស្មើនឹង​៤៦ ភាគរយ​លើ​ពិភពលោក និង​ស្លាប់​ស្មើនឹង​១​ភាគ​៤

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ អង្គការ​សុខភាព​ពិភពលោក (WHO)​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ឥណ្ឌា​មាន​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​ចំនួន ៤៦​ភាគរយ​ដែល​ត្រូវបាន​កត់ត្រា​ទូទាំង​ពិភពលោក​កាលពី​​សប្តាហ៍​មុន​និង​មាន​អ្នក​ស្លាប់​ម្នាក់​ក្នុងចំណោម​បួន​នាក់​។​

​ការកើនឡើង​នៃ​ករណី​ឆ្លង​វីរុស​កូរ៉ូណា​នៅក្នុង​ប្រទេសឥ​ណ្ឌា​រួម​ទាំង​វីរុស​បំ​លែង​ថ្មី​ដែល​រកឃើញ​នៅ​ទីនោះ នាំ​អោយ​គ្រែ​មន្ទីរពេទ្យ​ពេញ​ហៀរ​អស់រលីង​និង​អុកស៊ីសែន​ខ្វះខាត​យ៉ាងធ្ងន់ធ្ងរ​ហើយ​កន្លែង​​បញ្ចុះសព​និង​កន្លែង​បូជា​ត្រូវ​ធ្វើការ​២៤​ម៉ោង​។ មនុស្ស​ជាច្រើន​បាន​ស្លាប់​នៅលើ​រថយន្ត​សង្គ្រោះ​បន្ទាន់​និង​ចំណតរថយន្ត​ក្នុងពេល​កំពុង​រង់ចាំ​គ្រែ​ទំនេរ​ឬ​អុកស៊ីសែន​។​

WHO​បាន​និយាយ​នៅក្នុង​របាយការណ៍​ជំងឺ​រាតត្បាត​ប្រចាំ​សប្តាហ៍​របស់​ខ្លួន​ថា នៅ​ទូទាំង​ពិភពលោក​មាន​ករណី​ថ្មី​ចំនួន ៥,៧ លាន​នាក់​ត្រូវបាន​រាយការណ៍​កាលពី​សប្តាហ៍​មុន​និង​មាន​មនុស្ស​ស្លាប់​ជាង ៩៣.០០០ នាក់​។ ឥណ្ឌា​រាយការណ៍​ករណី​ថ្មី​ជិត ២,៦ លាន​នាក់ ដែល​កើនឡើង ២០ ភាគរយ​កាលពី​សប្តាហ៍​មុន​និង​អ្នកស្លាប់ ២៣.២៣១ នាក់​។​

​តួលេខ​នេះ​គឺ​ផ្អែក​លើ​ទិន្នន័យ​ផ្លូវការ ដូច្នេះ​សមាមាត្រ​នៃ​អ្នក​ឆ្លង​នៅ​ឥណ្ឌា​អាច​ធំ​ជាង​នេះ ប្រសិនបើ​ករណី​មួយ​ចំនួន​ធំ​និង​ការស្លាប់​មិន​ត្រូវបាន​កត់ត្រា​នៅ​ទីនោះ ដោយសារ​ប្រព័ន្ធ​កត់ត្រា​ទប់​លែង​ជាប់​។ ឥណ្ឌា​មាន​ចំនួន​ប្រជាជន​ស្ទើរ​ស្មើនឹង ១៨ ភាគរយ​នៃ​ចំនួន​ប្រជាជន​ពិភពលោក​។​

WHO និយាយ​ថា​ក៏​មាន​សញ្ញា​បង្ហាញ​ផងដែរ​ថា ការ​ផ្ទុះ​ឡើង​វីរុស​នៅ​ឥណ្ឌា​កំពុង​រីក​រាលដាល​ដល់​ប្រទេសជិតខាង​។ នេ​ប៉ាល់​បាន​កត់ត្រា​ការកើនឡើង​ករណី​កូវី​ដ ១៣៧ ភាគរយ​គឺ ៣១.០៨៨​នាក់​កាល​​ពី​សប្តាហ៍​មុន ខណៈ​ការ​ផ្ទុះឡើង​នៃ​កូវី​ដ​១៩ នៅ​ស្រីលង្កា​ក៏​កំពុង​កើនឡើង​ខ្ពស់​ផងដែរ​៕

ឥណ្ឌា​រាយការណ៍​ករណី​ថ្មី​ជិត ២,៦ លាន​នាក់ ដែល​កើនឡើង ២០ ភាគរយ​កាលពី​សប្តាហ៍​មុន​និង​អ្នកស្លាប់ ២៣.២៣១ នាក់​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular