ដោយ:រ៉ាម៉ន/ភ្នំពេញ:នៅព្រឹកថ្ងៃទី ៥ ខែឧសភា រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌ និងលោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌបានបន្តចុះចែកអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែនតាមរយៈលោកឃួងស្រេងអភិបាលរាជធានីភ្នំពេញជូនដល់បងប្អូនប្រជាពលរដ្ឋដែលជីវភាពខ្វះខាត ចំនួន ០២សង្កាត់រួមមានៈ សង្កាត់ទួលទំពូងទី១ ចំនួន ១១៦គ្រួសារ ,សង្កាត់បឹងត្របែក ចំនួន ៧៧គ្រួសារ ។
មន្ត្រីរដ្ឋបាលខណ្ឌឱ្យដឹងថាអំណោយមាន អង្ករ, មី, ត្រីខ, ទឹកត្រី, ទឹកស៊ីអ៊ីវ៕