ភ្នំពេញៈអាជ្ញាធររាជធានីនៅល្ងាចថ្ងៃទី៥ខែឧសភានេះបានបង្ហាញផែនទីផ្លូវការបន្តបែងចែកតំបន់ក្រហម លឿងទុំ និងលឿង នៅភ្នំពេញ រហូតដល់ថ្ងៃទី១២ ឧសភា។សេចក្តីសម្រេចបន្ទាន់នេះ ដោយបន្តបិទខ្ទប់តំបន់មួយចំនួន ដោយចែកចេញជា៣ផ្នែកគឺ «តំបន់ក្រហម» «តំបន់លឿងទុំ» និង«តំបន់លឿង» ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ប៉ុន្តែបង្រួមតំបន់បិទខ្ទប់មកតូចវិញ៕