ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ សេចក្តីជូនដំណឹង ស្តីពីសន្និសីទសារព័ត៌មាន ផ្សព្វផ្សាយសេចក្តីសម្រេច លេខ ១០០/២១ សសរ ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការដាក់ចេញ វិធានការរដ្ឋបាល សម្រាប់ភូមិសាស្ត្រ រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ ការឆ្លងរាលដាល ជំងឺកូវីដ-១៩ ដោយបែងចែកជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង” សម្រាប់រយៈពេល ៧ ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១។
ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយស សូមជម្រាបជូនអ្នកសារព័ត៌មានទាំងអស់ មេត្តាជ្រាបថា រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំសន្និសីទសារព័ត៌មាន ផ្សព្វផ្សាយសេចក្តីសម្រេច លេខ ១០០/២១ សសរ ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាល រាជធានីភ្នំពេញ ស្តីពីការដាក់ចេញ វិធានការរដ្ឋបាល សម្រាប់ភូមិសាស្ត្រ រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ ការឆ្លងរាលដាល ជំងឺកូវីដ-១៩ ដោយបែងចែកជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង” សម្រាប់រយៈពេល ៧ ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ។
លោក ម៉េត មាសភ័ក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា៖ សន្និសីទសារព័ត៌មាន ខាងលើ នឹងប្រព្រឹត្តទៅ នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ០៩:០០នាទី នៅសាលារាជធានីភ្នំពេញ (សាលប្រជុំ ជាន់ទី២ អគារ “ខ”)។
សេចក្តីដូចបានជម្រាប ជូនខាងលើ សូមអ្នកសារព័ត៌មានទាំងអស់ មេត្តាជ្រាប និងចូលរួមតាមការគួរ។
វាគ្មិនចូលរួម៖
១/. ឯកឧត្តម កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ
២/. ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ
៣/. ឯកឧត្តម នួន ផារ័ត្ន អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ៕/V