Home ព័ត៌មានជាតិ សន្តិសុខ បើក​ម៉ូតូ​បុក...

បើក​ម៉ូតូ​បុក​ជាមួយ​រថយន្ត​យី​ឌុប បណ្តាលឱ្យ​រងរបួស ជា​ទម្ងន់​នៅ​ស្ទឹងត្រែង​

ដោយ​: សុខុម / ស្ទឹងត្រែង​: បុរស​កម្មករ​ម្នាក់ បើក​ម៉ូតូ​បុក​ជាមួយ​រថយន្ដ យី​ឌុប​ដឹក​ឥដ្ឋ មួយគ្រឿង បណ្ដាល​ឲ្យ​រងរបួស​ជា​ទម្ងន់ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ៧៨A ស្ទឹងត្រែង​-​រតនគីរី ចម្ងាយ​ពី​ចំណុច អូរ​ពងមាន់ ប្រហែល ១​គីឡូម៉ែត្រ កាលពី​វេលា ម៉ោងជាង ៨ យប់​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ ២០២១​។​

​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​ខេត្តស្ទឹងត្រែង​បានបញ្ជាក់​ក្នុង​របាយការណ៍ ថា រថយន្ត​ដឹក​ឥដ្ឋ បើកបរ​ពី​ទិស​ខាងលិច ទៅខាង​កើត មាន​ស្លាក​លេខ ភ្នំពេញ 3E3650 ។ ពេល​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ជាមួយ​ម៉ូតូ​ភ្លាម អ្នកបើកបរ​រថយន្ត​បាន​គេចខ្លួនបាត់ ស្រមោល​។​

​ចំណែក​អ្នកបើក​ម៉ូតូ​ម៉ាក ហុងដា ឌ្រី​ម C125 ពណ៌​ខ្មៅ ឈ្មោះ ម៉េង សុខុម អាយុ​៣៤​ឆ្នាំ ជា​កម្មករ​រស់នៅ​ចំណុច​វាល​រំពេ​រិ៍ ភូមិ​កាតូត ឃុំ​កំ​ភុ​ន ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​។ បុរស​នោះ បើក​ម៉ូតូ​ក្នុងទិសដៅ ពី​ទិសខាងកើត មក​ខាងលិច ពេល​ជួប​គ្រោះថ្នាក់ ត្រូវបាន​គេ​ជួយសង្គ្រោះ ដឹក​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ​។​

​តាម​ប្រភពព័ត៌មាន បាន​ប្រាប់​ឲ្យ​ដឹងថា មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នេះ បណ្ដាលមកពី រថយន្ត​ដឹក​ឥដ្ឋ គេច​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ ហើយ​ត្រូវ​មន្ត្រី​ស្ថានីយ ជញ្ជីង ឃាត់​យក​រថយន្ត ទៅ​ថ្លឹង ផាកពិន័យ​លើស​ទម្ងន់​។ គាប់​ជួន នៅពេល រថយន្ត កំពុង​រេ​ចុះឡើង កាត់​ទទឹងផ្លូវ​បម្រុង ទៅ​កន្លែង​ស្ថានីយ៍​ជញ្ជីង ក៏​ស្រាប់​តែមាន​ម៉ូតូ មួយគ្រឿង ជិះ​មកដល់ បណ្ដាលឱ្យ​គ្រោះថ្នាក់​តែម្តង​។​

​រថយន្ត និង​ម៉ូតូ ក្រោយពេល​កើតហេតុ ត្រូវបាន​សមត្ថកិច្ច យកមក​រក្សាទុក នៅ​ស្នងការដ្ឋាន នគរបាល​ខេត្ត រង់ចាំ​ការដោះស្រាយ តាមផ្លូវ​ច្បាប់​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular