Home ព័ត៌មានសំខាន់ៗ មុខសញ្ញា ២ នា...

មុខសញ្ញា ២ នាក់ ពាក់ព័ន្ធ​គ្រឿងញៀន ទម្ងន់​ជាង ៣ គីឡូក្រាម ត្រូវបាន​សមត្ថកិច្ច បង្ក្រាប នៅ​ស្រុក​កំរៀង​

ដោយ​៖ គ្រញូង / បាត់ដំបង​៖ កាលពី​រសៀល ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២១ អនុវត្តតាម បទបញ្ជា​របស់ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម​សាន ស្នងការ​នគរបាល ខេត្តបាត់ដំបង កម្លាំង​នគរបាល ការិយាល័យ ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​ខេត្ត សហការ​ជាមួយ កម្លាំង​នគរបាល នៃ​មន្ទីរ​ប្រឆាំង គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន នគរបាលជាតិ បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប ករណី​ជួញដូរ​ដោយ ខុសច្បាប់ នូវ​សារធាតុ​ញៀន ១ ករណី នៅ​ចំណុច​ក្រុមទី​៤ ភូមិ​ស្រះ​ទឹក​ថ្មី ឃុំ​តា​ក្រី ស្រុក​កំរៀង ខេត្តបាត់ដំបង ក្នុង​បទល្មើស​ជាក់ស្តែង​។​

​នគរបាល​ការិយាល័យ ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​ខេត្ត បានឱ្យដឹងថា នៅក្នុង​ការបង្ក្រាប​នោះ កម្លាំង​មាន​សមត្ថកិច្ច បាន​ឃាត់ខ្លួន​ជនសង្ស័យ បាន​ចំនួន ២ នាក់​គឺៈ ១-​ឈ្មោះ ឡេង សម្បត្តិ ហៅ វេ​ង , ហៅ​ខ្លី ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ រស់នៅ​ភូមិ ស្វាយ​ធំ ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង និង​២-​ឈ្មោះ គយ រដ្ឋា ហៅ ពយ ភេទ​ប្រុស អាយុ ៣១ ឆ្នាំ រស់នៅ​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង ។​

​ប្រភព​បាន​បញ្ជាក់ថា វត្ថុតាង​ដែល​ដកហូត​បាន រួមមាន​៖ ថ្នាំញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន ម៉ា​ទឹកកក ICE ចំនួន ៣ កញ្ចប់​ធំ មាន​ទម្ងន់ ២.៩៨៩,៣៤​ក្រាម (​ថ្នាំ​សុទ្ធ​) ថ្នាំញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន យ៉ាម៉ា WY ចំនួន ១.០០៦ គ្រាប់ មាន​ទម្ងន់ ៨៧,៣២ ក្រាម ថ្នាំញៀន ប្រភេទ អិ​ច​ស្តា​ស៊ី MDMA ចំនួន ១៤៩ គ្រាប់ មាន​ទម្ងន់ ៥១,៦២ ក្រាម ថ្នាំញៀន​ប្រភេទ កេ​តា​មីន KETTAMIN ចំនួន ២០ គ្រាប់ ទម្ងន់ ៣,៩២ ក្រាម រថយន្ត​ចំនួន ១ គ្រឿង ម៉ាក​ត៉ូ​យ៉ូ​តា កាមរី (​បា​ឡែ​ន​) ពណ៌​ស្ករ ស៊េរី​ឆ្នាំ ២០០២ ពាក់​ស្លាក​លេខ បាត់ដំបង 2A- 8837 ។ ថ្នាំញៀន​សរុប​រួមមាន​ទម្ងន់ ៣.១៣២,២០ ក្រាម (​ថ្នាំ​សុទ្ធ​) ។​

​ពេលនេះ សមត្ថកិច្ច​នគរបាល កំពុងធ្វើការ​ស្រាវជ្រាវ និង​រៀបចំ​បញ្ជូន ទៅ​សាលា ដំបូង​ខេត្តបាត់ដំបង ចាត់វិធានការ តាមផ្លូវ​ច្បាប់​៕/V-PC

មុខសញ្ញា​២​នាក់​ពាក់ព័ន្ធ​ និង​គ្រឿងញៀន​ទម្ងន់​ជាង​៣​គីឡូក្រាម​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប​នៅ​ស្រុក​កំរៀង​ខេត្តបាត់ដំបង​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular