Home ព័ត៌មានជាតិ សង្គម អាជ្ញាធរ ព្រម...

អាជ្ញាធរ ព្រមាន​ចាប់ខ្លួន ជន​កាប់​រាន​ព្រៃ​លិច​ទឹក យក​ដី​ធ្វើជា​កម្មសិទ្ធិ​

ដោយ​: អង្គរតូច / សៀមរាប​៖ អភិបាលស្រុក​ប្រាសាទបាគង បាន​អះអាងថា រដ្ឋបាល ស្រុក នឹង​បើក​ការស្រាវជ្រាវ ស្វែងរក​ក្រុម​ជន កាប់​រាន​ព្រៃ​លិច​ទឹក យកមក​ផ្ដន្ទាទោស អោយខាងតែបាន​។ ការអះអាង​នេះ ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​៥ ខែ ឧសភា ឆ្នាំ​២០២១ នៅពេល​លោក ដឹកនាំ​ក្រុមការងារ ចម្រុះ ចុះ​ពិនិត្យ​ទីតាំង​ព្រៃ​លិច​ទឹក នៅ​ចំណុច ភូមិ​គោកធ្លក និង​ភូមិ​ច្រេស ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទ បាគង ចំណុច​ទំនប់​ទឹកថ្លា​។​

​លោក សូ ប្លា​តុង អភិបាលស្រុក​ប្រាសាទបាគង បាន​លើកឡើងថា ព្រៃ​លិច​ទឹក នៅ​ចំណុច​ខាងលើ ត្រូវ​ក្រុម​ជន​មិន​ស្គាល់ អត្តសញ្ញាណ លួច​កាប់​រាន​យក​ដី ធ្វើជា កម្មសិទ្ធិ​។ គណៈបញ្ជាការ ឯកភាព​ស្រុក នឹង​រៀបចំ​ផែន​ការដាំ​ដើមឈើ ជួស​ឡើងវិញ ងាយស្រួល​កំណត់​ទីតាំង និង​ទំហំ ដើម្បី​រក្សា​ផ្ទៃដី​ព្រៃ លិច ទឹក អោយបាន​គង់វង្ស ធ្វើជា​ជម្រក​សម្រាប់​ត្រី​ពង​កូន ក្នុង​រដូវវស្សា ។​

​ជាមួយគ្នា​នោះ លោក​បាន​បញ្ជា​ទៅ​អាជ្ញា​រធរ​ភូមិ ឃុំ ត្រូវ​រៀបចំ​ក្រុមការងារ ធ្វើការ​ល្បាត ទប់ស្កាត់ និង​បង្ក្រាប ការកាប់​ទន្ទ្រាន ឈូសឆាយ​ព្រៃ​លិច​ទឹក​នេះ អោយ​ខ្លាំងក្លា​បំផុត ជាពិសេស​រួមគ្នា​រក​វិធី បង្ការ​កុំ​អោយមាន​ភ្លើង​ឆេះ​ព្រៃ និង​ត្រៀមលក្ខណៈ​ពន្លត់​ផងដែរ ។​

​លោក​អភិបាលស្រុក ក៏បាន​ស្នើអោយ​បងប្អូន ប្រជាកសិករ ដែល​អាស្រ័យ​ផល ក្បែ​ទីតាំង​នេះ ជួយ​សហការ​ផ្តល់ព័ត៌មាន មក​អាជ្ញាធរ ចំពោះ​ក្រុម​ជន​កាប់​រាន​ព្រៃ​។ ក្នុងករណី​បង្ក្រាបបាន រដ្ឋបាល​ស្រុក នឹង​ផ្តល់រ​ង្វាន់​លើកទឹកចិត្ត​ជូន​ផងដែរ ៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular