Home ព័ត៌មានជាតិ សង្គម រ​ដ្ឌ​បាល​ខេត...

រ​ដ្ឌ​បាល​ខេត្តកំពង់ឆ្នាំង ជ្រើស​យក​ទីតាំង​មួយកន្លែង សម្រាប់​សាងសង់​ឈាបនដ្ឋាន បូជាសព​អ្នកស្លាប់​ដោយ​ជំងឺ​កូ​វីដ​- ១៩

ដោយ​៖ ទេ​ពក​ង្រី / កំពង់ឆ្នាំង​៖ នៅ​ថ្ងៃទី​៦ ឧសភា ២០២១​នេះ រ​ដ្ឌ​បាល​ខេត្តកំពង់ឆ្នាំង ជ្រើស​រើសយក ទីតាំង​មួយកន្លែង សម្រាប់​សាងសង់​ឈាបនដ្ឋាន សម្រាប់​ទុក​បូជា សព​អ្នកស្លាប់ ដោយ​ជំងឺ​កូ​វីដ​- ១៩ បន្ទាប់ពី​សព​ស្ត្រី​ម្នាក់​ស្លាប់​ដោយ​ជំងឺ​កូ​វីដ​-១៩ ។​

​ដោយសារតែ​នៅក្នុង​ខេត្តកំពង់ឆ្នាំង បច្ចុប្បន្ន មិនមាន​ទីតាំង​ណាមួយ​សមរម្យ សម្រាប់​បូជាសព អ្នកមាន​ជំងឺ​កូ​វីដ -១៩ ព្រោះ​នៅតាម​វត្ត​អារាម​នានា ត្រូវបាន​ប្រជា ពលរដ្ឋ និង​ព្រះសង្ឃ រារាំង​មិន​អនុញ្ញាត​ឲ្យ​យក​សព ស្ត្រី​ម្នាក់​ដែល​ស្លាប់​ដោយសារ ជំងឺ​កូ​វីដ​-១៩ យកទៅ​បូជា នៅក្នុង​វត្ត​អារាម ទើប​អាជ្ញាធរខេត្ត​សម្រេច​ជ្រើស​យក ទីតាំង​មួយកន្លែង ដែល​នៅ​ដាច់​ឆ្ងាយ ពី​ភូមិឋាន​របស់​ប្រជាពលរដ្ឋ​ដើម្បី​សាងសង់ ឈាប​ន​ដ្ឌា​ន សម្រាប់​ទុក​បូជាសព អ្នកស្លាប់​ដោយសារ ជំងឺ​កូ​វីដ​-១៩ ។​

​លោក សេង វិចិត្រ អភិបាលរង​ស្រុក​រលាប្អៀរ បានបញ្ជាក់​ប្រាប់​អ្នកយកព័ត៌មាន​ថា ទីតាំង​ដែល​អាជ្ញាធរ សម្រេចយក​សាងសង់ ឈាបនដ្ឋាន​សម្រាប់​ទុក​បូជាសព​អ្នក​កើត កូ​វីដ​-១៩ ខាងលើនេះ ជាទី​តាំង​ព្រៃ របស់​សហគមន៍ មួយកន្លែង ស្ថិត​ក្នុងភូមិ​ដំណាក់​កី ឃុំ​ជើង​គ្រាវ ស្រុក​រលាប្អៀរ ដែលមាន​ចម្ងាយ​ពី ភូមិ​ដំណាក់​កី ប្រមាណ​ជា ៣ គីឡូម៉ែត្រ ដី​នេះ​សហគមន៍​វាស់​ទុក​ឲ្យ ៥០​ម៉ែត្រ​៤​ជ្រុង ដែលជា​ទីធ្លា ធំ​ទូលាយ សមល្មម​នឹង ប្រើប្រាស់ ។​

​លោក អម​សុភា អភិបាលរង​ខេត្តកំពង់ឆ្នាំង បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា អាជ្ញាធរ​សម្រេច ជ្រើស​យក​ទីតាំង ខាងលើនេះ ធ្វើជា​ឈាបនដ្ឋាន​ទុក​បូជាសព អ្នកស្លាប់​ដោយសារ ជម្ងឺ​កូ​វីដ​-១៩​នេះ គឺជា​ទីតាំង​មួយ ដ៏​សមរម្យ ហើយ​ស្ថិតនៅ​ក្នុងព្រៃ​ដាច់ស្រយាល​ពី​ភូមិ របស់​ប្រជាពលរដ្ឋ ដែល​មិន​បង្ក​ផលប៉ះពាល់ ផ្នែក​បរិស្ថាន​នោះឡើយ និង​មាន​គម្រោង សាងសង់ កន្លែង​បូជាសព តែមួយ​ប៉ុណ្ណោះ​។​

​លោក​បាន​បញ្ជាក់ថា នៅ​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២១ នឹង​រៀបចំ​ធ្វើ​ពិធី​ក្រុង​ពាលី បើក​ការដ្ឋាន សាងសង់ ឈាបនដ្ឋាន​ផងដែរ ។​

​ក្នុងនោះដែរ លោក​អភិបាលរង​ខេត្ត ក៏បាន​អំពាវនាវ ដល់​ប្រជាពលរដ្ឋ សូម​បង្កើន​ការ ប្រុង​ប្រ​យ​ត្ន័​ខ្ពស់ ត្រូវ​អនុវត្តន៍​វិធានការ​របស់ ប្រមុខ​រាជរដ្ឋាភិបាល ៣​ការពារ​.៣​កុំ និង​ការណែនាំ​របស់ ក្រសួងសុខាភិបាល ៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular