Home ព័ត៌មានជាតិ សន្តិសុខ ពលរដ្ឋ​ប្រទះឃ...

ពលរដ្ឋ​ប្រទះឃើញ​សព​ជនបរទេស អណ្តែត​ក្នុង​ព្រែក បង្ក​ការភ្ញាក់ផ្អើល​ទាំង​ព្រឹក​

ដោយ​៖ បូកគោ / កំពត​៖ ប្រជាពលរដ្ឋ បាន​ប្រទះឃើញ​សព​ជនបរទេស​ម្នាក់ អណ្តែត​ក្នុង​ព្រែក កំពង់បាយ បង្ក​ការភ្ញាក់ផ្អើល ទាំង​ព្រឹក​។ ហេតុការណ៍​នេះ បានកើត​ឡើង ក្នុងភូមិ​ទ្វី​ខាងត្បូង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត នា​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២១​។​

​សមត្ថកិច្ច បាន​ប្រាប់​ឱ្យដឹងថា ជនរងគ្រោះ ក្នុង​ហេតុការណ៍​ខាងលើ ឈ្មោះ ទ្រី​ជីលៀ ជី​អូ​វ៉ាន់​នី (Trigilia Giovanni) ភេទ​ប្រុស អាយុ ២៨ ឆ្នាំ ជា​ជនជាតិ​អ៊ីតាលី​។ ប្រភព​ដដែល បាន​រៀបរាប់ថា កាលពី​វេលា​ម៉ោង ៦ ព្រឹក ថ្ងៃទី​៦ ខែឧសភា នគរបាល​មូលដ្ឋាន បានទទួល​សេចក្តីរាយការណ៍ ពី​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ទ្វី​ខាងត្បូង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត អំពី​ការប្រទះឃើញ សព​បុរស​ម្នាក់​អណ្តែត​ទឹក ក្នុង​ព្រែក​កំពង់បាយ​។ ទទួលបាន​ព័ត៌មាន​នេះ សមត្ថកិច្ច​ពាក់ព័ន្ធ ដែលមាន​គ្រូពេទ្យ មកពី​មន្ទីរពេទ្យបង្អែក​ខេត្ត ចូលរួម​ផង បាន​ចុះ​ដល់​គោលដៅ ដើម្បី​ពិនិត្យ និង​ស្វែងរក​មូលហេតុ​នៃ​ការស្លាប់​របស់ ជនរងគ្រោះ​។​

​ប្រភព​ដដែល បាន​បន្តថា ដោយ​សំយោគ​សម្តី​អ្នកជិតខាង ជាមួយ​ស្លាកស្នាម នៅលើ​សាកសព សមត្ថកិច្ច សន្និដ្ឋានថា ការស្លាប់​របស់​ជនរ​ង​គ្រោះ​បណ្តាលមកពី លង់ទឹក ក្រោយពេល​ដើរ​ធ្លាក់ ចូលក្នុង​ព្រែក​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular