Home ព័ត៌មានសំខាន់ៗ តូប​លក់ដូរ​ចំ...

តូប​លក់ដូរ​ចំនួន ៥០ តូប នៅ​ផ្សារ​ត្រាំកក់ ត្រូវ​អគ្គិភ័យ​ឆេះ បំផ្លាញ​ខ្ទេច​

ដោយ​៖ ស​រិ​ទ្ធ / តាកែវ​៖ អគ្គិភ័យ បាន​ឆាបឆេះ​ផ្សារ​ត្រាំកក់ ស្ថិតនៅ​ភូមិ​ត្រពាំង​រំពា​ក់ ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្តតាកែវ នៅ​យប់​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២១ បណ្ដាលឱ្យ ឆេះ​តូប​លក់ដូរ​ចំនួន ៥០ តូប និង​ខូ​ត​ខាត​ទ្រព្យសម្បត្តិ មួយចំនួនធំ ។​

​សមត្ថកិច្ច បាន​អះអាងថា អគ្គិភ័យ​នេះ គឺ​បណ្ដាលមកពី​ទុស្សេ​ខ្សែភ្លើង ហើយ​បាន ឆាបឆេះ អស់​តូប​ចំនួន ៥០ ខូចខាត​សម្ភារ​ទាំងស្រុង ចំនួន ៣៥ តូប ខូចខាត​តិចតួច ចំនួន ១៥ តូប និង​មិនបាន​បណ្ដាល ឲ្យ​គ្រោះថ្នាក់ ដល់​អាយុជីវិត​មនុស្ស​ទេ​។​

​លោក សាយ វណ្ណៈ អភិបាលរង​ស្រុក​ត្រាំកក់ នៅ​ព្រឹក​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២១ បាន​បញ្ជាក់ថា អាជ្ញាធរ មិនទាន់​អាច​វាយតម្លៃ ទំហំ​ខូចខាត គិត​ជា​ទឹកប្រាក់​អស់​ចំនួន ប៉ុន្មាន​នោះទេ ដោយ​ព្រឹក​នេះ អាជ្ញាធរ នឹង​ជួបពិភាក្សា​ជាមួយ​ឃុំ និង​ម្ចាស់​តូប​ជាមុនសិន ទើប​អាច​វាយតម្លៃ ការខូចខាត​ជា​ទឹកប្រាក់ អស់​ចំនួន​ប៉ុន្មាន​។​

​តាម​របាយការណ៍​រប​ស់​សមត្ថកិច្ច បានអោយដឹងថា នៅក្នុង​ប្រតិបត្តិការ ពន្លត់​អគ្គិភ័យ នេះ កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ បង្ការ​ពន្លត់ និង​សង្គ្រោះ​អគ្គិភ័យ​របស់​ស្នងការ ដ្ឋា​ន​នគរបាល​ខេត្ត សហការ​ជាមួយ កម្លាំង​អធិការដ្ឋាន​នគរបាល ស្រុក​ត្រាំកក់ និង​កម្លាំង​ពាក់ព័ន្ធ ចុះជួយ​ពន្លត់ ដោយ​ប្រើប្រាស់​ឡានទឹក ស្នងការដ្ឋាន​នគរបាល ខេត្តតាកែវ ចំនួន ៣ គ្រឿង ស្រុក​ត្រាំកក់ ១​គ្រឿង ស្រុក​ទ្រាំង ១ គ្រឿង ស្រុក​សំរោង ១ គ្រឿង ស្រុក​បាទី ១ គ្រឿង ស្រុក​អង្គរបុរី ១ គ្រឿង ស្រុក​ព្រៃកប្បាស ១ គ្រឿង ស្រុក​កោះអណ្តែត ១ គ្រឿង ស្រុក​គិរីវង់ ១ គ្រឿង អធិការដ្ឋាន​នគរបាល ស្រុក​អង្គរជ័យ ១ គ្រឿង ស្រុក​ឈូក ១ គ្រឿង អធិការដ្ឋាន​នគរបាល​ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ ១ គ្រឿង សរុប​ឡានទឹក​ចំនួន ១៤ គ្រឿង ប្រើប្រាស់​ទឹក​អស់ ចំនួន ២៨ ឡាន ទើប​គ្រប់គ្រង ស្ថានការណ៍​បាន​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular