Home ព័ត៌មានសំខាន់ៗ ​សម្តេច​តេ​ជោ...

​សម្តេច​តេ​ជោ ហ៊ុន សែន បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក ១៤ ថ្ងៃ​ដោយ​សុ​វត្តិភាព​

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានបញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤ ថ្ងៃ​ប្រកបដោយ​សុ​វត្តិភាព នៅ​ថ្ងៃទី ០៦ ខែឧសភា ឆ្នាំ​២០២១​នេះ​ដោយ​លទ្ធផល​ធ្វើតេស្ត​ចំនួន​៤​លើក​អវិជ្ជមាន​មេរោគ​កូ​វីដ​១៩​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្ហោះ​សារ​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​បុក​ផ្លូវការ​នា​ព្រឹក​ថ្ងៃទី ៦ ឧសភា​ថា​៖«​ថ្ងៃនេះ​ខ្ញុំ​បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស​ក័​រយះពេល​១៤​ថ្ងៃ​បន្ទាប់ពី​គ្រូពេទ្យ យក​សំណាក​ទៅពិនិត្យ​និង​បញ្ជាក់ថា​ខ្ញុំ​ពុំមាន​កូ​វីដ​១៩​នោះទេ​។ មុន​ទៅ​ឥណ្ឌូនេស៊ី​និង​ក្រោយ​ត្រឡប់មកវិញ​ខ្ញុំ​ត្រូវធ្វើ​តេស្ត​រហូត ៤​ដង​និង​ត្រូវ​រស់នៅ​ម្នាក់ឯង​រយៈពេល ១៤ ថ្ងៃ ដែល​នេះ​ជា​វិធានការ​សុខាភិបាល​ដែល​គ្រប់គ្នា​ត្រូវតែ​គោរព​»​។​

​គួរបញ្ជាក់​ថាស​ម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​មេដឹកនាំ​អាស៊ាន​នៅ​រដ្ឋធានី​ហ្សា​កា តា​ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃទី ២៤ ខែមេសា ឆ្នាំ​២០២១ បន្ទាប់ពី​វិលត្រឡប់​វិញ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​អនុវត្តតាម​វិធានការ​សុខាភិបាល​ដោយ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤ ថ្ងៃ ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular