ដោយៈ ជាសីហៈ/ភ្នំពេញៈ នៅបួនខែដើមឆ្នាំ ២០២១ នេះ ការនាំចេញដំឡូមីស្រស់ទៅ កាន់ទីផ្សារក្រៅប្រទេសមានការថយចុះ តែការនាំចេញម្សៅដំឡូងមីគឺមានការកើនឡើង ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានអះអាងថា ការនាំចេញដំឡូងមីស្រស់ នៅ៤ ខែ ដើមឆ្នាំនេះ គឺមានចំនួនត្រឹមតែ ៣០៧.៧៥០ តោន ថយចុះ ជិត ៧ ភាគរយ ហើយទីផ្សារគឺ ប្រទេសថៃ និង វៀតណាម ។
ប្រភពដដែលបានបន្តថា សម្រាប់ការនាំចេញម្សៅដំឡូងមីវិញ នៅរយៈពេលនេះ គឺ មានចំនួន ១៣.២៧៤ តោន កើនឡើងរហូតដល់ទៅ ៤២,៤៣ ភាគរយ ហើយទីផ្សារគឺ ចិន អ៊ីតាលី ហូឡង់ ។
ប្រភពដដែលបានបន្តទៀតថា ក្រៅពីនោះ កម្ពុជាក៏បាននាំចេញកាកសំណល់ដំឡូងមី ដែលមានចំនួន ៣.១២២ តោន ទៅចិនផងដែរ ៕/PC